Lionel Messi បានបន្តនៅជាមួយក្លិប Barcelona 1រដូវកាលទៀត រហូតដល់ផុតកុងត្រារបស់ខ្លួន នាចុងឆ្នាំ2021 ខាងមុខនេះ និងសម្រេចចិត្ត មិននៅបន្តទៀតឡើយ ក្រោយពីផុតកុងត្រា។
លោក Ronald Koeman ដែលជាគ្រូបង្គោលក្លិប Barcelona បាននិយាយថា ទំនាក់ទំនងរបស់ខ្លួន និងខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi មិនមានបញ្ហាអ្វីទេ។ លោកយល់ថា មានតែថ្នាក់ដឹកនាំក្លិបទេ ទើប Messi មានបញ្ហាជាមួយ។
គួររំឭកដែរថា ក្រោយពីចប់កុងត្រានេះទៅ Messi នឹងសម្រេចចិត្តជាថ្មីម្តងទៀត ស្របពេលដែល ManCity អាចជាគោលដៅចម្បងរបស់គេ នាពេលបច្ចុប្បន្ន៕