Atlético Madrid បានប្រកាសជាផ្លូវការថា ខ្លួនបានទិញយកកីឡាករខ្សែបម្រើស្លាប Yannick Ferreira Carrasco ពីក្លិប Dalian Professional មកវិញ ក្នុងតម្លៃ 22.5លានដុល្លារ បន្ទាប់ពីឱ្យខ្លួនបានលក់កីឡាកររូបនេះទៅឱ្យក្លិបរបស់ចិនខាងលើ អស់ 1រដូវកាលរួចមក។
ការផ្ទេរមក Atlético Madrid វិញរបស់កីឡាករសញ្ជាតិបែលហ្ស៊ិក វ័យ 27ឆ្នាំរូបនេះ គឺជាការត្រឡប់មកកាន់ក្លិបចាស់ ដែលរូបគេធ្លាប់បានលេងឱ្យកាលពីពេលមុន។ កីឡាកររូបនេះ នៅជាមួយក្លិបនេះ ចាប់តាំងពីឆ្នាំ2015 ដល់2018 លុះដល់ឆ្នាំ2019 Carrasco ត្រូវបាន Atlético Madrid លក់ឱ្យទៅក្លិប Dalian Professional របស់ចិន ក្នុងតម្លៃ 40លានអឺរ៉ូ ហើយរូបគេបានបង្ហាញថ្វីជើងបានយ៉ាងល្អ ដោយប្រកួតបាន 50លើក និងរកបាន 24គ្រាប់។
ក្លិបដែលមានមូលដ្ឋាននៅរាជធានីម៉ាឌ្រីដមួយនេះ បានបន្តថា Carrasco ជាកីឡាករគន្លឹះរបស់ក្លិប ដោយបានជួយឱ្យក្លិបឈរនៅលើលេខ3 ហើយធានាបាននូវកៅអី UEFA Champions League ទៀតផង៕