ក្លិបបាល់ទាត់ Juventus របស់អ៊ីតាលី ដែលតែងតែប្រជែងតំណែងជើងឯក ស្ទើរតែរាល់ឆ្នាំនៅក្របខណ្ឌ Italia Seria A នោះ កំពុងតែចាប់អារម្មណ៍ខ្លាំង ទៅលើកីឡាករខ្សែប្រយុទ្ធ Luis Suárez ក្រោយពេលដែលក្លិប Barcelona លែងត្រូវការកីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះ។
បើទោះបីជាបែបនេះក្តី ក្លិបយក្សអ៊ីតាលីខាងលើ នៅមិនទាន់អាចចុះកុងត្រា នាំយកកីឡាកររូបនេះមកបានឡើយ ដោយសារតែមិនទាន់ត្រូវថ្លៃគ្នា។ ក្នុងឱកាសនេះ ដើម្បីកុំឱ្យខាតពេល ក្លិប Juventus បានដាក់ផែនការទី2 គឺនឹងចរចាយក កីឡាករ Álvaro Morata មកពីក្លិប Atlético Madrid ម្នាក់ទៀត ក្នុងករណី ដែលមិនអាចនាំយក Suarez មកបាន។
កុងត្រារបស់ Morata នៅក្លឹប Atletico Madrid នៅសល់រហូតដល់ឆ្នាំ2023 ឯណោះ ដូច្នេះសម្រាប់ការផ្ទេរយកខ្សែប្រយុទ្ធរូបនេះ ក៏មិនមានតម្លៃថោកដែរ បើប្រៀបទៅនឹង Suarez៕