ថ្មីៗនេះ មុខងារ Themes ឬ Wallpapers ស្អាតៗនៅលើប្រព័ន្ធសុវត្ថិភាព Window 10 កំពុងក្លាយជាគោលដៅ នៃវាយប្រហាររបស់ Hacker ក្នុងការចូលទៅលួចយកទិន្នន័យអ្នកប្រើប្រាស់។
យោងតាមប្រភពព័ត៌មាន បានបង្ហាញពីវិធីសាស្ត្រ ក្នុងការធ្វើឱ្យ Hacker អាចជ្រៀតចូលប្រព័ន្ធតាមផ្លូវនេះ ដោយសារពួកគេមានសមត្ថភាពក្នុងការបង្កប់កូដ 1បន្ទាត់ (theme file) រួចយកទៅបញ្ជា ពីចម្ងាយតាមរយៈ http/s resource ប្រសិនបើអ្នកចុចដោនឡូតលើរូបភាព Wallpapers នោះ ពួកគេនឹងអាចលួចទិន្នន័យក្នុងឯកសារបានមួយរំពេច ដោយមិនចាំបាច់ឆ្លងកាត់ username ឬ password ឡើយ។
ដំណឹងដ៏ភ្ញាក់ផ្អើលនេះ មិនទាន់ត្រូវបានក្រុមហ៊ុន Microsoft ប្រកាសឱ្យអាប់ឌែតនៅឡើយទេ ដូច្នេះជំហានដំបូងនេះ អ្នកប្រើប្រាស់ គ្រាន់តែចៀសវាងកន្លែង ដែលបានរៀបរាប់ខាងលើជាបណ្ដោះអាសន្នសិនប៉ុណ្ណោះ៕