កីឡាករជម្រើសជាតិអង់គ្លេស 2រូប Phil Foden និង Mason Greenwood ត្រូវបានគ្រូបង្វឹកសម្រេចដកឈ្មោះ ចេញពីក្រុមជម្រើសជាតិរបស់ខ្លួនភ្លាមៗ ដោយពិន័យមិនឱ្យចូលរួមក្រុមជម្រើសជាតិដល់ទៅ 4ប្រកួត បន្ទាប់ពីពួកគេបានល្មើសនឹងវិន័យក្រុម។
យុវជនឆ្នើមទាំង 2នាក់ខាងលើនេះ កំពុងលេចធ្លោខ្លាំងមែនទែន។ តែគួរឱ្យសោកស្ដាយ អំឡុងពេលស្នាក់នៅប្រទេសអ៊ីស្លង់នេះ ពួកគេទាំង 2នាក់បានណាត់នារី 2នាក់ឱ្យឡើងទៅកន្លែងពួកគេស្នាក់នៅតែម្ដង។ នារីទាំង 2នាក់នោះ មានទាំងវីដេអូនិយាយគ្នា និងរូបភាពជាច្រើនសន្លឹកថែមទៀត ដែលបានបង្ហោះនៅលើបណ្ដាញសង្គម៕