ជាធម្មតា លេខទំនាក់ទំនងតែងតែស្ថិតក្នុងបញ្ចី Contact លើទូរស័ព្ទរបស់អ្នក ជួនកាលអ្នកក៏បាន Sync (ចម្លង) វាដាក់លើ Google Contact លើ Cloud ជាដើម។ ហេតុនេះ ប្រសិនបើមាននរណាខលមក អ្នកប្រាកដជាដឹងមិនខាន ប៉ុន្តែ អ្វីដែលមិនអាចគ្រប់គ្រងបាន យូរៗម្ដងខក្រៅប្រទេស គ្មានប្រភពច្បាស់ និងជាវិធីបោកបញ្ឆោតច្រើនករណី និងច្រើនរូបភាពមកហើយ។
ថ្មីៗនេះ Googleបានអាប់ដែតបន្ថែមលើ Android សម្រាប់ពង្រឹងសុវត្ថិភាពដល់អ្នកប្រើប្រាស់ ដោយបញ្ចេញមុខងារ Verified Calls by Google ដែលមាននាទី ក្នុងការបង្ខំឱ្យខលចូល ត្រូវតែបង្ហាញឈ្មោះ ឬ Logo ឬហេតុផលជាសញ្ញានានា ដើម្បីជួយដល់ការកំណត់ដឹងប្រភពថា ជាការបោកបញ្ឆោត ឬក៏មិនមែន?
Google ក៏បានបញ្ជាក់បន្ថែមទៀតថា បើសិន លេខទូរស័ព្ទអ្នក ជាកម្មសិទ្ធិក្រុមហ៊ុនត្រឹមត្រូវ អាចស្នើទៅ Google បាន ដើម្បីដាក់សញ្ញាសម្គាល់នានា ជាអត្តសញ្ញាណក្រុមហ៊ុននោះ។ លើសពីនេះ Google ក៏អះអាងថា រាល់ព័ត៌មានលេខទូរស័ព្ទនោះ ក្រុមហ៊ុនយក្សមួយនេះនឹងមិនរក្សាទុក ឬលក់ឱ្យភាគីទី3 ណាឡើយ។
តែបច្ចុប្បន្ន ប្រព័ន្ធខាងលើ នៅមិនទាន់មានការប្រើប្រាស់ទូលំទូលាយនៅឡើយ ដោយសារតែអ្នកប្រើឧបករណ៍ iOS និង Android App ជាច្រើនមិនដំណើរការរលូនជាមួយនឹង Google’s Phone app ដូចនេះ វាមិនទាន់អាចធានាបាន 100%ទេ៕