VinGroup ដែលជាក្រុមហ៊ុនសម្ព័ន្ធផលិតរថយន្តយីហោ VinFast ធំជាងគេរបស់ វៀតណាម បានបង្ហាញតួលេខនៃការខាតបង់ ក្នុងរយៈពេល 6ខែ ដើមឆ្នាំ2020 អស់ប្រមាណជា 284លានដុល្លារអាមេរិក(6.6ទ្រីលានដុង)។
លោក Pham Nhat Vuong ជានាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តដ៏ធំនេះ បានលើកឡើងថា “យើងខាតបង់ លើសការសន្និដ្ឋានទុកលើទីផ្សារ (ទាំងការផលិតស្មាតហ្វូន Vsmart និងរថយន្ត VinFast)។
បើធៀបគ្នា កាលពីឆមាស1 ឆ្នាំ2019 កន្លងទៅ VinGroup ទទួលបាន 6.5ទ្រីលានដុង លើទីផ្សារផលិតរថយន្ត កង់អគ្គិសនី និងស្មាតហ្វូន។ ដោយឡែក ឆមាស1 ឆ្នាំ2020 សម្ព័ន្ធផលិតកម្មមួយនេះ បានរងការខាតបង់ខ្លាំងមែនទែន ដោយសារតែការផ្ទុះឡើងនៃវីរុសកូវីដ-19។
បច្ចុប្បន្ន VinFast ផលិតបានរថយន្តប្រណីតដាក់លក់លើទីផ្សារ ដូចជារថយន្តប្រភេទ SUV លក់បានជាង 5,100គ្រឿង ក្នុងត្រីមាសទី1 ឆ្នាំនេះ និងជាប់លំដាប់ទី5 នៃម៉ាករថយន្តប្រណីតទាំងអស់នៅវៀតណាម ដែលគេពេញនិយម៕