ក្លិប Brighton នឹងត្រូវបំបែកកំណត់ត្រានៃការផ្ទេររបស់ពួកគេជាលើកទី3នៅរដូវក្តៅនេះ ក្រោយពីបានយល់ព្រមចុះហត្ថលេខាជាមួយនឹងខ្សែបម្រើស្លាបអន្តរជាតិកូឡុំប៊ី Jose Izquierdo ដែលមកពីក្លិប Club Brugge។
ខ្សែបម្រើស្លាបវ័យ 25ឆ្នាំរូបនេះ ដែលនឹងចូលរួមក្នុងតម្លៃខ្លួនចំនួន13.5លានផោន (ស្មើនឹង17.5លានដុល្លារអាមេរិក) នោះ នឹងត្រូវបំពេញការផ្ទេររបស់គេ ក្រោយពីការពិនិត្យសុខភាពរួចរាល់។ Izquierdo បានស៊ុតបាល់បញ្ចូលទី15គ្រាប់ ក្នុងក្របខ័ណ្ឌបែលហ្ស៊ិក Pro League កាលពីរដូវកាលមុន។ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ក្លិប Brighton បានប្រកាសថា ពួកគេបានបំពេញការចុះហត្ថលេខាជាមួយនឹងកីឡាករ Soufyan Ahannach ពីក្លិប Almere City របស់ហូឡង់។
ខ្សែបម្រើស្លាបវ័យ21ឆ្នាំរូបនេះ បានផ្ទេរមកពីក្លិបលំដាប់ទី2 របស់ហូឡង់ ក្នុងកិច្ចសន្យារយៈពេល5ឆ្នាំ ក្រោយពីបានស៊ុតបាល់បញ្ចូលទី18គ្រាប់ និងជួយឲ្យមិត្តរួមក្រុមរកបាន15គ្រាប់ផ្សេងទៀតក្នុងការប្រកួត42លើកកាលពីរដូវកាលមុន។ លោក Chris Hughton អ្នកចាត់ការទូទៅរបស់ក្លិប Brighton បានបញ្ជាក់ថា រូបគេជាកីឡាករវ័យក្មេងម្នាក់ដែលមានទេពកោសល្យ និងសក្តានុពលដ៏អស្ចារ្យ។
ក្រុមរបស់លោក Hughton បានបំបែកកំណត់ត្រានៃការទិញចូលកីឡាករថ្មីរបស់ខ្លួនកាលពីថ្ងៃចន្ទ នៅពេលដែលពួកគេបានចុះហត្ថលេខាជាមួយនឹងខ្សែបម្រើអន្តរជាតិហូឡង់ Davy Propper ពីក្លិប PSV Eindhoven ក្នុងតម្លៃខ្លួនប្រមាណជា6លានផោន។ ពួកគេបានចំណាយប្រាក់ចំនួន5លានផោនរួចស្រេចហើយកាលពីខែមិថុនា សម្រាប់អ្នកចាំទីអន្តរជាតិអូស្ត្រាលី Mathew Ryan ពីក្លិប Valencia៕
ប្រភពពី៖ BBC