សហរដ្ឋអាមេរិក គ្រោងនឹងបង្កើតអ៊ីនធើណិត Quatum ដែលដំណើរការដោយការធ្វើអំពីភាគល្អិតតូចបំផុត។ ចំណុចពិសេសនៃគម្រោងបង្កើតអ៊ីនធើណិតនេះ ធានាបាននូវកម្រិតសុវត្ថិភាពខ្ពស់ រហូតដល់ពួក Hacker មិនអាចជ្រៀតចូលប្រព័ន្ធបានឡើយ (Unhackable)។
គម្រោងបង្កើត “Quantum Unhackable Internet” របស់ក្រុមអ្នកស្រាវជ្រាវអាមេរិក(បាតឺម៉ង់ផ្នែកថាមពលប្រព័ន្ធអ៊ិនធើណិត DOE (U.S Department of Energy)នេះ ហ៊ានធានាថា មិនអាចហេគចូលបានឡើយ ដោយសារតែរាល់សកម្មភាពដែលជ្រៀតចូល វានឹងបញ្ជូនដំណឹងយ៉ាងរហ័ស ហើយធ្វើការផ្លាស់ប្តូរ និងលុបរាល់សកម្មភាពទាំងនោះចោលភ្លាមៗដែរ។
ក្រុមអ្នកស្រាវជ្រាវដដែលបានបន្ថែមថា ប្រសិនណាបើគម្រោងនេះជោគជ័យ វានឹងក្លាយជាបែបផែនទំនាក់ទំនងថ្មីរបស់មនុស្សជាតិ ក្នុងសតវត្សរ៍ទី21 នេះ។ គម្រោងនេះ គ្រោងនឹងចំណាយ 173ប៊ីលានដុល្លារអាមេរិកឯណោះ ដែលផ្តល់ដោយរដ្ឋាភិបាលអាមេរិកផ្ទាល់តែម្ដង៕