ថ្មីៗនេះ ក្រុមហ៊ុនធំ2 គឺ DropBox និង Koofi បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Facebook ដើម្បីធ្វើជាដៃគូរកស៊ីជាមួយគ្នាក្នុងការផ្តល់សេវាកម្ម រក្សាទុករូបភាព ឯកសារ ឬវីដេអូលើ Cloud។
Facebook បានឱ្យដឹងថា ការសហការគ្នានេះ ក្នុងគោលបំណងដើម្បីបន្ថែមជម្រើសដល់អ្នកប្រើប្រាស់ដែលកំពុងប្រើស្រាប់ ឬចង់ផ្ទេរ ឬរក្សារូបក្នុងទំហំធំ។
គួរបញ្ជាក់ដែរថា សេវាកម្ម រក្សាទុករូបភាព ឯកសារ ឬវីដេអូនេះ តាំងពីបង្កើតមក Facebook បានចាប់ដៃតែជាមួយក្រុមហ៊ុន Google មួយប៉ុណ្ណោះ គឺ Google Photos៕