
បើយោងតាមលោក Nicolas អ្នកចាត់ការក្លិប Juventus បាននិយាយថា កីឡាករខ្សែប្រយុទ្ធ Gonzalo Gerardo Higuaín វ័យ 32ឆ្នាំ នឹងមិនបន្តលេងឱ្យក្លិបរបស់លោកទៀតទេ។
ទោះជាក្លិប Juventus ក៏លែងត្រូវការរូបគេដែរក៏ដោយ ក៏ប៉ុន្តែកីឡាកររូបនេះ ត្រូវបានគេដឹងថា ជាកម្លាំងថ្មីមួយ ដែលអាចច្នៃឱ្យក្លាយជាគ្រាប់ពេជ្រសម្រាប់ក្លិបផ្សេងៗទៀតបាន។ ក្នុងនោះដែរ មានរបាយការណ៍ចេញមកថា មានក្លិបជាច្រើន កំពុងតែរៀបចំធ្វើកុងត្រា ដើម្បីយក Gonzalo Gerardo Higuaín ទៅលេងជាមួយ ក្នុងនោះមានក្លិបមកពីលីកកំពូលៗ របស់ប្រទេសល្បីៗជាច្រើន ដូចជា Ligue1 (បារាំង), Premier League (អង់គ្លេស), La Liga (អេស្ប៉ាញ), China Super League (ចិន) និងលីកកំពូលអាមេរិកទៀតផង។
គួរជម្រាបដែរថា ក្លិប Inter Miami ស្ថិតក្នុងលីកកំពូលអាមេរិក ដែលជាក្លិបរបស់អ្នកចាត់ការ Real Madrid លោក Zidane កំពុងតែខិតជិតដល់ការចុះកុងត្រាផ្ទេរយកខ្សែប្រយុទ្ធ Gonzalo Higuain ហើយ ក្រោយពីមានការពិភាក្សាគ្នារវាងភាគីទាំង2 រួចមក៕



