ស្នាមរបួសដែលបណ្ដាលមកពី ការរលាកខ្លោច ដួលរលាត់ ស្នាមមុត ស្នាមសង្វារ ស្នាមផ្លែដែលមាននៅលើដងខ្លួន ឬផ្នែកណាមួយនៅលើរាងកាយ គឺជារឿងមួយដែលធ្វើឱ្យនារីៗយើងមានកង្វល់ខ្លាំងបំផុត តែថ្ងៃនេះអ្នកនឹងបាត់អស់នូវក្តីកង្វល់ទាំងនោះហើយ ព្រោះគេហទំព័រ ឡារ៉ែន នឹងនាំមកជម្រាបជូននូវវិធីព្យាបាលបំបាត់ស្លាកស្នាមនៅលើរាងកាយអ្នកត្រឹមរយៈពេលតែ 1 ខែប៉ុណ្ណោះ ធានាថា ពិតជាមានប្រសិទ្ធភាពល្អគួរជាទីគាប់ចិត្តមែន។
មានវិធីជាច្រើនដើម្បីកាត់បន្ថយ ឬលុបបំបាត់ស្លាកស្នាមនេះ ដូចជាការវះកាត់ ការព្យាបាលដោយបាញ់ឡាស៊ែរ និងការព្យាបាលដោយការប្រើក្រែមលាបស្បែកជាដើម តែទោះជាយ៉ាងណាក៏នៅមានវីធីដ៏ល្អបំផុតមួយដែលធ្វើការព្យាបាលស្នាមសម្លាក សង្វារ ស្នាមផ្លែទាំងនោះដោយឱសថបុរាណធម្មជាតិ ដែលមានអត្ថប្រយោជន៍សម្រាប់អ្នករហូតដល់នឹកស្មានមិនដល់ដែរ។ ខាងក្រោមនេះជាវិធីនៃការព្យាបាលបំបាត់ស្លាកស្នាមតាមរូបមន្តធម្មជាតិ:
គ្រឿងផ្សំ៖
ទឹកឃ្មុំធម្មជាតិ 1 ស្លាបព្រាបាយ
ប្រេងដូង 1/4 ពែង
ប្រេងអូលីវ 1/4 ពែង
ប្រេងផ្កាឡាវេនឌើ 4 ដំណក់
វិធីប្រើ៖
ដំបូងត្រូវកំដៅប្រេងដូងឱ្យរលាយនៅក្នុងសីតុណ្ហភាពក្ដៅ បន្ទាប់មកចាក់វត្ថុផ្សំទាំងអស់បញ្ជូលគ្នា ហើយកូរឱ្យសព្វជាមួយគ្នាក្លាយជាល្បាយមួយ។ ក្រោយមកចាក់ដាក់ចាន ទុកមួយអន្លើឱ្យត្រជាក់ប្រមាណជា 20 នាទី ដើម្បីប្រាកដថា ប្រេងមានសីតុណ្ហភាពក្ដៅឧណ្ហៗ មិនរលាកស្បែក។
ជាចុងក្រោយ រៀងរាល់ពេលងូតទឹកសម្អាតរាងកាយនៅពេលព្រឹក និងល្ងាចរួច ចូរកម្តៅទឹកល្បាយប្រេងនោះឱ្យក្ដៅឧណ្ហៗ រួចហើយយកមកលាបនៅត្រង់កន្លែងដែលចង់បំបាត់សម្លាកស្នាមលើស្បែកទាំងនោះ។ ការព្យាបាលនេះ មិនត្រឹមតែអាចបំបាត់ស្លាកស្នាមបានទេ តែវាថែមទាំងជាការព្យាបាលឱ្យស្បែកមានសំណើមល្អ និងស្អាតភ្លឺរលោងទៀតផង៕