ថ្មីៗនេះ ដំណឹងបែកធ្លាយពីខ្សែចង្វាក់ផលិតកម្មរបស់ iPhone 12 បានឱ្យដឹងត្រួសៗខ្លះមកហើយ តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ត្រកូល iPhone 12 Pro នឹងមានបំពាក់នូវ Sensor LiDAR ជាសេនស័រដែល Apple បានប្រើជាលើកដំបូងនៅលើ iPad Pro ឆ្នាំ2020 វាមានតួនាទីវាស់ជម្រៅ និងបង្កើនបទពិសោធក្នុងការប្រើប្រាស់បច្ចេកវិទ្យា AR ។
iPhone 12 អាចនឹងមាន 3ប្រភេទ គឺ iPhone 12ធម្មតា ,Pro និង Pro Max។ ក្រោយពេលលេចចេញរូបរាងមកបែបនេះ គេបានឃើញមានការចោះរន្ធបន្ថែម នៅពីក្រោមរន្ធកាមេរ៉ា Ultrawide ទំនងជាសម្រាប់ Sensor LiDAR។
សម្រាប់ iPhone 12 Pro ម៉ូដែលធម្មតា អាចនឹងមិនបំពាក់ Sensor LiDAR នោះទេ តែអាចមានផ្ដាច់មុខតែនៅលើម៉ូដែល Pro Max ប៉ុណ្ណោះ៕