ជុំវិញការផ្ទេរមកដឹកនាំនៅក្លិបដ៏ខ្លាំងមួយរបស់ពិភពលោក Barcelona លោក Ronald Koeman ត្រូវបានគេដឹងថា បានលាលែងពីតំណែងជាអ្នកចាត់ការក្រុមជម្រើសជាតិហូឡង់ មុននឹងឈានជើងចូលមក Barcelona។ ចំពោះមូលហេតុដែលនាំឱ្យលោកដើរចេញពីក្រុមជម្រើសជាតិឈុតធំនេះ គឺដោយសារតែកន្លែងថ្មីនេះ គឺជាក្តីសុបិនក្នុងជីវិតរបស់លោក ដែលតែងតែប្រាថ្នាថា នឹងបានដឹកនាំក្រុមបាល់ទាត់ដែលខ្លាំងជាងគេបំផុតក្នុងពិភពលោក។
ការដើរចេញរបស់លោក អាចជាជម្រើសមួយដ៏ល្អ ពីព្រោះដោយសារតែកូវីដ-19 ក្រុមជម្រើសជាតិហូឡង់ ស្ទើរតែមិនមានសកម្មភាពអ្វីទាំងអស់ និងមិនច្បាស់ពីអនាគតថានឹងទៅជាយ៉ាងណាទៀតផង។ មួយវិញទៀត នេះគឺជាឱកាសល្អសម្រាប់លោក ព្រោះ Barcelona គិតថា អតីតខ្សែការពាររូបនេះ គឺជាប្រហែលអាចជារឿងងាយស្រួលក្នុងការរៀបចំក្រុម ដោយសារតែលោកធ្លាប់លេងឱ្យ Barcelona ដែរ កាលពីលោកនៅប្រកបអាជីពមួយនេះ។
គួរបញ្ជាក់ផងដែរថា លោក Koeman បានមកធ្វើជាគ្រូបង្គោល Barca តាំងពីថ្ងៃទី19 ខែសីហា ឆ្នាំ2020កន្លងមក នឹងបញ្ចប់កុងត្រាទៅវិញនៅឆ្នាំ2022 ខាងមុខ៕