លោក Ronald Koeman បានប្រាប់ទៅ Suarez ឱ្យរកក្លិបថ្មីលេង បន្ទាប់ពីមិនស្ថិតក្នុងបញ្ជីត្រូវប្រើប្រាស់របស់ក្រុមសម្រាប់រដូវកាលថ្មីខាងមុខ។
ក្រោយការប្រកាសដើរចេញ និងស្វែងរកក្លិបថ្មីកន្លងមក Juventus បានចាប់អារម្មណ៍លើរូបគេ ដោយបានទាក់ទងមកគេផ្ទាល់ ហើយមានគម្រោងចរចារ ក្នុងការនាំយកកីឡាកររូបនេះមកជួយក្រុម ស្របពេលដែលក្លិប Juventus កំពុងតែខ្វះខ្សែការពារស្រាប់ផង។
ដើម្បីដកកីឡាកររូបនេះចេញ Barcelona បានចំណាយលុយអស់ 14លានដុល្លារ ដើម្បីរំលាយកុងត្រារបស់គេ នៅ Barcelona។ សម្រាប់ Juventus វិញ ប្រហែលជាសប្បាយចិត្ត ដោយសារតែអាចចាប់យកខ្សែការពារល្អ 1រូបមកជួយក្រុម ដោយមិនចាំបាច់ចំណាយលុយ សូម្បីតែ 1សេន៕