ក្លិប FC Barcelona នឹងធ្វើការចរចាជាមួយនឹងឪពុក របស់កីឡាករ Lionel Messi នៅពាក់កណ្តាលសប្តាហ៍នេះ ដើម្បីនិយាយអំពីកុងត្រារបស់កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ ដោយក្លិបបានត្រៀមនូវកុងត្រាបន្តចំនួន 2ឆ្នាំ បូករួមទាំងផលប្រយោជន៍ កាន់តែច្រើនជាងមុនដល់រូបគេ។
ព័ត៏មាននេះ ត្រូវបានក្លិបបាល់ទាត់ FC Barcelona ប្រកាស ដោយបានបញ្ជាក់ថា ភាគីទាំង2 បានសម្រុះសម្រួលគ្នារួចហើយ។ ក្នុងនោះភាគីទាំង2 រវាងក្លិបនិង Messi នឹងត្រូវជួបគ្នាក្នុងតុពិភាក្សា ជជែកគ្នាពីរឿងកុងត្រាថ្មីរបស់ Messi នៅក្លិបដដែល។
គួរបញ្ជាក់ដែរថា កាលពីពេលកន្លងទៅ កីឡាករ Lionel Messi បានប្រកាសថា ខ្លួននឹងប្តូរទៅលេងនៅ ManCity វិញនារដូវកាលក្រោយនេះ បន្ទាប់ពីអស់ទឹកចិត្ត នៅ Barcelona៕