ស្មាតហ្វូន Asus បានប្រកាសចេញម៉ូដែល Zenfone 7 និង 7Pro ដែលរចនាឡើងយ៉ាងចម្លែកបំផុត មិនធ្លាប់មាន ជាប្រភេទកាមេរ៉ាផុស លើអេក្រង់ផ្នែកខាងមុខ និងអាចត្រឡប់បានទៀតផង។ ថ្មីៗនេះ ទទួលបានដំណឹងថា វានឹងអាចចេញលក់នៅឆ្នាំនេះ ក្នុងប្រទេសតៃវ៉ាន់ដំបូងគេ និងបន្តទៅទីផ្សារអឺរ៉ុប និងអាស៊ី។
ស្មាតហ្វូននេះបំពាក់ឈីប Snapdragon 865+ និងបច្ចេកវិទ្យាទប់លំនឹង OIS ដោយអេក្រង់ AMOLED កម្រិត 90Hz refresh rate ច្បាស់ត្រជាក់ភ្នែក។ រីឯតម្លៃវា តាមប្រភេទ Zenfone 7 ប្រមាណជា 836ដុល្លារ(RAM 6GB មេម៉ូរី 128 GB) ឯម៉ូដែល Zenfone 7 Pro ប្រមាណជា 986ដុល្លារមាន RAM 8GB មេម៉ូរី 256GB ៕
សូមទស្សនាវីដេអូខាងក្រោម៖