អាចនិយាយបានថា ជាបណ្ដឹងដែលយូរឆ្នាំណាស់ហើយ បើគិតមកដល់ថ្ងៃនេះ គឺមានរយៈពេល 4 ឆ្នាំទៅហើយដែលតារាស្រី Taylor Swift បានដាក់ពាក្យបណ្ដឹងទៅតុលាការចំពោះករណីដែលឌីជេល្បីឈ្មោះលោក David Mueller បានបៀតបៀនកេរ្តិ័ខ្មាសនាង ដោយយកដៃលូកចាប់ច្របាច់គូទនាងពីក្រោយ ខណៈដែលកំពុងឈរថតរូបនៅលើការប្រគំតន្ត្រីជាមួយគ្នា ហើយការប្តឹងផ្ដល់នេះមិនមាននរណាយោគយល់នរណាឡើយ គឺចង់បានឈ្នះរៀងខ្លួន។
កាលពីខែមិថុនា ឆ្នាំ2013 ឌីជេ David Mueller ត្រូវតារាស្រី Taylor ស្នើសុំឱ្យថៅកែក្រុមហ៊ុនបណ្តេញលោកចេញពីក្រុមហ៊ុន និងបង់ប្រាក់សងជំងឺចិត្តចំនួនជាង 3 លានដុល្លារ ហើយព្រមទាំងស្នើសុំឱ្យប៉ូលិសចាត់វិធានការតាមផ្លូវច្បាប់ទៀតផង។ តែទីបំផុត នៅថ្ងៃទី8 ខែសីហា ឆ្នាំ 2017 នាងនៅតែបន្ដដំណើរការពាក្យបណ្ដឹងនោះជាមួយចៅក្រម ដោយបន្ថយការទាមទារប្រាក់សំណងមកនៅត្រឹមតែជាង 1 លានដុល្លារប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ តារាស្រីរូបនេះមិនដែលបានជួបជាមួយមន្ត្រីប៉ូលិសឡើយ ចាប់តាំងពីនាងបានដាក់ពាក្យបណ្ដឹងដំបូង ក្រោយថ្ងៃកើតហេតុរួចមក ដោយសារតែនាងព្យាយាមដំណើរការរឿងនេះដោយប្រយ័ត្នប្រយែងដោយខ្លួនឯងផ្ទាល់ ខណៈដែលមេធាវីរបស់នាងបានពោលថា នាងខូចចិត្តខ្លាំងណាស់ដែលត្រូវឌីជេ David Mueller ចោទប្រកាន់នាងថា នាងជាអ្នកតាក់តែងរឿងប្រឌិតឡើង លោកមិនបានធ្វើដូចនាងចោទប្រកាន់ទេ។
គួរបញ្ជាក់បន្ថែមដែរពីសម្ដីមេធាវីរបស់ Taylor Swift ដែលធ្លាប់បាននិយាយថា កូនក្តីខ្ញុំអាចមានការយល់ច្រឡំក៏ថាបានដែរ ព្រោះអាចមានអ្នកចម្រៀងស្រីដ៏ទៃ ជាអ្នកប៉ះទង្គិចនឹងគូថរបស់នាងក៏អាចទៅរួចដែរ៕