កាលពីព្រឹកថ្ងៃទី31 ខែសីហា ឆ្នាំ2020កន្លងទៅ ក្លិបបាល់ទាត់ FC Barcelona បានប្រកាសនូវតម្លៃថ្មី នៃការទិញផ្តាច់កុងត្រា Messi ដោយបានដំឡើងពី 200លានដុល្លារ ដល់ទៅ 700លានដុល្លារ ដែលត្រូវបានគេដឹងថា ជាតម្លៃពេញនៃកុងត្រារបស់កីឡាករវ័យ 33ឆ្នាំរូបនេះ ក្រោយពេលដែលកីឡាកររូបនេះបង្ហាញអាកប្បកិរិយាថា មិនចង់ចរចាពីអ្វីជាមួយនឹងក្លិបចាស់របស់គេ។
ទោះជាបែបនេះក្តី Manchester City ក្លិបអ្នកមាន របស់មហាសេដ្ឋីអារ៉ាប់ប្រាក់វាល់លានដុល្លារមួយនេះ បានដាក់សំណើថ្មីទៅ Barcelona ដោយបានឱ្យថ្លៃដល់ទៅ 750លានដុល្លារ តែមានលក្ខខណ្ឌមួយគឺ Messi ត្រូវមានកុងត្រា និងបញ្ចប់អាជីពនៅ ManCity នេះតែម្តង។
ក្នុងកុងត្រាថ្មីនេះ ទោះជាមានរយៈពេល 5ឆ្នាំក៏ពិតមែន ក៏ប៉ុន្តែកីឡាកររូបនេះ នឹងត្រូវលេងនៅក្លិប New York City ជាក្លិបដែល ManCity វិនិយោគនៅលីកកំពូលរបស់អាមេរិក ក្នុងរយៈពេល 2ឆ្នាំចុងក្រោយនៃកុងត្រាមួយនេះ៕