គិតមកត្រឹមពេលនេះ រឿងរ៉ាវនៃការដើរចេញពីក្លិប FC Barcelona របស់កីឡាករល្បី សញ្ជាតិអាហ្សង់ទីន Lionel Messi នៅមិនទាន់បានចប់ដាច់ស្រេចសព្វគ្រប់នៅឡើយទេ ក្រោយភាគីទាំង2 គឺកីឡាករ និងក្លិបមិនទាន់ត្រូវរ៉ូវគ្នាលើការដើរចេញនេះនៅឡើយ។
ក្នុងនោះដែរ La Liga បានចេញលិខិតបញ្ជាក់ថា Lionel Messi មិនអាចចាកចេញពីក្រុម FC Barcelona ដោយប្រើវិធីទិញផ្ដាច់កុងត្រា 700លានអឺរ៉ូបានទេ។
គួរបញ្ជាក់ដែរថា ខ្សែប្រយុទ្ធ Lionel Messi ត្រូវបានគេដឹងថា បានជូនដំណឹងទៅក្លិប FC Barcelona រួចហើយថា រូបគេនឹងមិនទៅធ្វើតេស្ដរកមេរោគ Covid-19 និងមិនចូលហ្វឹកហាត់ជាមួយក្រុម នាសប្តាហ៍នេះឡើយ៕