កាលពីមុននេះ ក្លិបបារាំង Paris Saint Germain បានបង្ហាញចំណាប់អារម្មណ៍ក្នុងការនាំយកកីឡាករ Messi មកក្លិបរបស់ខ្លួន បន្ទាប់ពីលេចឮដំណឹងថា កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ អាចដើរចេញទៅក្លិបណាមួយក៏បានដោយគ្មានតម្លៃខ្លួន ពោលគឺ ឱ្យតែប្រាក់ខែតែប៉ុណ្ណោះ។
គួរដឹងដែរថា ទោះបីជាគ្មានតម្លៃខ្លួនក៏ពិតមែន តែ PSG ក៏ត្រូវត្រៀមកញ្ចប់ថរិកាចំនួន 125លានដុល្លារជារៀងរាល់ឆ្នាំសម្រាប់កីឡាកររូបនេះ ដូច្នេះ PSG មិនមានលទ្ធភាពនៅឡើយនៅពេលនេះ ពីព្រោះខ្លួនក៏កំពុងតែជួបផលប៉ះពាល់ពីវិបត្តិកូវីដ-19ដែរ។
តែ តាមការចុះផ្សាយព័ត៌មានមិនផ្លូវការមួយចំនួន បាននិយាយថា ក្លិបដែលប៉ងចង់បាន Messi ហើយកំពុងទាក់ទងកីឡាកររូបនេះ គឺ Man City ដែលបានត្រៀមលុយដល់ទៅជាង 700លានដុល្លារឯណោះសម្រាប់កីឡាកររូបនេះ៕