កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកោះហៅជាលើកទី2 របស់គ្រូបង្វឹកជប៉ុន លោក Koji ដើម្បីត្រៀមខ្លួនទៅចូលរួមប្រកួតក្នុងកម្មវិធីប្រកួត AFC U19 Championship ប្រចាំទ្វីបអាស៊ី ដើម្បីជម្រុះយកបេក្ខភាព 5ក្រុម ទៅចូលរួមក្នុងកម្មវិធី U19 World Cup 2021។
ក្នុងបញ្ជីឈ្មោះនោះ មានកីឡាករចំនួន 32រូប ដែលក្នុងនោះ មានមកពីក្លិបចំនួន8 រូមមាន សាលាបាល់ទាត់ជាតិបាទី 9រូប, បឹងកេត 8រូប, វិសាខា 8រូប, ណាហ្គា 2រូប, ភ្នំពេញក្រោន2រូប, អគ្គិសនីកម្ពុជា 1រូប, ប៉ូលិស 1រូប និងស្វាយរៀង 1រូប។
គួរឱ្យដឹងដែរថា ការប្រកួត នឹងធ្វើឡើង ចាប់ពីថ្ងៃទី14 ដល់ទី31 ខែតុលា ឆ្នាំ2020 នេះ ដោយកម្ពុជា បានស្ថិតនៅក្នុងពូល A ជាមួយនឹងម្ចាស់ផ្ទះអ៊ូសបេគីស្ថាន ឥណ្ឌូនេស៊ី និងអ៊ីរ៉ង់ ក្នុងនោះកម្ពុជាត្រូវជួបជាមួយនឹងម្ចាស់ផ្ទះ នាថ្ងៃបើកឆាក៕