ក្រុមហ៊ុន Honda បានឱ្យដឹងថា ក្រុមហ៊ុនគ្រោងនឹងចាប់ផ្តើមចេញលក់រថយន្តអគ្គិសនី ជាផ្លូវការនៅថ្ងៃទី30 ខែតុលា ឆ្នាំ2020 ខាងមុខនេះ។
រថយន្តម៉ូដែល Honda e ជាប្រភេទរថយន្តអគ្គិសនីខ្នាតតូច មានកៅអីអង្គុយ4 និងមានបំពាក់បច្ចេកវិទ្យាជំនាន់ចុងក្រោយបង្អស់ ដូចជា បញ្ជាចាក់បិទ-បើកសោទ្វារ និងបញ្ឆេះម៉ាស៊ីនរថយន្តតាមរយៈស្មាតហ្វូន ជាដើម។ វាក៏មានបំពាក់កាមេរ៉ាសម្រាប់មើលចំហៀង ជំនួសឱ្យកញ្ចក់មើលចំហៀងដែរ ថែមទាំងមានមុខងារ ចូលចតស្វ័យប្រវត្តិទៀតផង។
Honda e អាចបើកបរបានចម្ងាយអតិបរមាដល់ទៅ 283គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ ចម្ងាយនេះ បើធៀបនឹងគូប្រជែង ដូចជា Tesla Model 3 និង Nissan Leaf ជាដើម ឃើញថា វាមានចម្ងាយបើកបរតិចជាង។
ក្រុមហ៊ុន Honda បានដាក់ផែនការលក់រថយន្តនេះឱ្យបានចំនួន 1,000គ្រឿងក្នុង 1ឆ្នាំ នៅក្នុងប្រទេសជប៉ុន ហើយវានឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី 4.51លានយ៉េន ឬប្រហែល 42,500ដុល្លារ៕
សូមទស្សនាវីដេអូ ការបើកបរសាកល្បង ដូចខាងក្រោម៖