ក្រុមហ៊ុនជប៉ុន SkyDrive Inc., អាចផលិតមធ្យោបាយធ្វើដំណើរទំនើបបំផុតមួយក្នុងសតវត្សទី21 នេះ។ មធ្យោបាយដ៏ទំនើបនោះមានរហស្សនាមថា ‘Flying Car’ ឬ “រថយន្តហោះ” វាមានសណ្ឋានមិនដូច helicopters ទេ តែមានរូបរាងដូច Drone ដ៏ធំមួយ មានស្លាប4 ជុំវិញដែលអាចឱ្យមនុស្សបញ្ជាលើវាដោយផ្ទាល់ ហើយតួនាទីរបស់វា គឺសម្រាប់ដឹកអ្នកដំណើរតាមផ្លូវអាកាស ដែលអាចបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបាន។
តាក់ស៊ីអាចហោះបាននេះ ឈ្មោះពិតគឺ The SkyDrive SD-03 បានធ្វើតេស្ដដោយជោគជ័យរួចមកហើយកាលពីចុងខែសីហា 2020 ថ្មីៗនេះ។ ក្នុងអំឡុងពេលសាកល្បង Drone ដ៏ធំនេះអាចហោះបាន ចន្លោះពី 10 ទៅ 30នាទី។
ក្រុមហ៊ុន ក៏បានបញ្ជាក់ថា ចង្វាក់ផលិតកម្មរបស់វា នឹងបញ្ចប់រួចរាល់ត្រឹមឆ្នាំ2023 ខាងមុខនេះ មានន័យថា លទ្ធភាពនៃការចរាចរណ៍រថយន្តតាក់ស៊ីហោះមួយនេះ ក៏នឹងចូលក្នុងទីផ្សារបាននៅឆ្នាំនោះដែរ។
SkyDrive ស្ថិតក្នុងចំណោមក្រុមហ៊ុនលេចធ្លោទាំងឡាយ ដែលធ្វើការលើគម្រោង “Flying car” របស់ជប៉ុន។ ក្រៅពីនោះមានមិនតិចជាង 10ក្រុមហ៊ុននោះទេ ដែលកំពុងសិក្សា និងអភិវឌ្ឍលើគម្រោងមួយនេះ ដូចជា អាល្លឺម៉ង់, និងចិនជាដើម៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖