ថ្មីៗនេះ កងទ័ពអ៊ីរ៉ង់ បានបញ្ចេញមីស៊ីលថ្មី 2ប្រភេទ គឺប្រភទទី1 ជាមីស៊ីលបាលីស្ទិក បាញ់ពីផ្ទៃដី ទៅលើគោលដៅលើផ្ទៃដី និងប្រភេទ 1ទៀត ជាមីស៊ីលលឿនជាងសំឡេង (Cruise Missile)។
មីស៊ីលបាលីស្ទិកទាំង 2ប្រភេទនោះ ត្រូវបានដាក់ឈ្មោះថា «The Martyr Hajj Qasem» ដើម្បីជាការរំឭកដល់មេទ័ពឈ្មោះ Qasem Soleimani។ ឯមីស៊ីល (Cruise) ក៏ត្រូវបានដាក់ឈ្មោះថា «Martyr Abu Mahdi Al-Muhandis» ដែរ ដើម្បីរំឭកដល់លោក Abu Mahdi Al-Muhandis ដែលជាមេដឹកនាំកងកម្លាំង Hashd al-Shaabi Shiite ជាអ្នកដែលត្រូវបានអាមេរិកសម្លាប់ជាមួយលោក Soleimani ។
សូមជម្រាបជូនផងដែរថា ប្រទេសអ៊ីរ៉ង់ មិនដែលភ្លេច អំពីការស្លាប់របស់មេទ័ពកំពូលលោក Qasem Soleimani ដែលត្រូវបានសម្លាប់ដោយដ្រូនរបស់អាមេរិក កាលពីខែមករា ឆ្នាំ2020ឡើយ៕