ការវិនិយោគ ជាផ្នែកយ៉ាងសំខាន់មួយដែលជំរុញឱ្យមនុស្សគ្រប់គ្នាអាចអភិវឌ្ឍបានលឿន ក៏ដូចជាធ្វើឱ្យមានសមត្ថភាពកាន់តែខ្លាំងលើរឿងហិរញ្ញវត្ថុ។
លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ បានលើកឡើងថា អ្នកវិនិយោគជោគជ័យរបស់អាមេរិក លោក Ray Dalio សព្វថ្ងៃជាអ្នកគ្រប់គ្រងក្រុមហ៊ុនមូលនិធិវិនិយោគដែលមានទ្រព្យសកម្មសរុបជាង160ពាន់លានដុល្លា។ ហើយលោកមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាង18ពាន់លានដុល្លាដែលស្មើនឹងជាង60%នៃទំហំសេដ្ឋកិច្ចរបស់កម្ពុជា។ អ្នកជំនាញបានបង្ហាញជាមេរៀនល្អៗដល់អ្នកវិនិយោគវ័យក្មេងលើចំណុចសំខាន់ៗចំនួន 4ចំណុច។
- ចាប់ផ្តើមវិនិយោគនៅវ័យក្មេង៖ លោកវិនិយោគលើផ្សារហ៊ុនតាំងពីលោកមានអាយុ12ឆ្នាំ។
- កសាងសមត្ថភាពតាមរយៈការរៀន និងសុំយោបល់ពីអ្នកដទៃ៖
លោកតែងសុំការណែនាំពីអ្នកជំនាញនៅពេលលោកអានរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលលោកវិនិយោគ។ លោកក៏បានបញ្ចប់ការសិក្សាផ្នែកហិរញ្ញវត្ថុពីសាកលវិទ្យាល័យHarvard University ផងដែរ។
- មានភាពអំណត់ និងចេះសន្សំប្រាក់ដើម្បីវិនិយោគ៖
កាលលោកអាយុ12ឆ្នាំ លោកធ្វើការជាកម្មករនៅក្លឹបវាយកូនគោល លក់កាសែត និងស៊ីឈ្នួលកាត់ស្មៅសន្សំប្រាក់បាន300ដុល្លារួចចាប់ផ្តើមវិនិយោគលើផ្សារហ៊ុនដំបូង។
- គិតវិជ្ជមាន និងរៀនពីភាពបរាជ័យ៖
ទស្សនៈរបស់លោកគឺ ការចេះឆ្លុះបញ្ចាំងពីការឈឺចាប់ជាបច្ច័យនាំអោយទទួលបានភាពរីកចំរើន (Pain + Reflection = Progress)៕