-រាងកាយ
- សាច់ដុំករឹងប៉ឹងខ្លាំងឡើងជាបណ្តើរៗ អាចងើបក្បាលត្រង់ និងងាកទៅមកបាន អ្នកម្ដាយពកូនតូចបានកាន់តែងាយស្រួលឡើង។
- នៅពេលចាប់ដាក់ឱ្យគេងផ្កាប់ អាចងើបក្បាលឡើងបានស្ទើរតែត្រង់ហើយ និងថែមទាំងអាចលើកដៃ លើកជើងបានទៀតផង។
- បើដាក់ឱ្យគេងផ្ងារវិញ នឹងយកដៃចាប់ជើងខ្លួនឯងបាន។
- ចេះក្រឡាប់ខ្លួនបាន ដំបូងៗនឹងក្រឡាប់ពីផ្កាប់ទៅផ្ងារបានតែម្ខាងៗជាមុនសិន លុះមួយរយៈក្រោយមកពេលកូនចេះក្រឡាប់ពូកែហើយ មិនថាផ្កាប់ ឬផ្ងារនោះទេ អាចក្រឡាប់បានទាំងអស់។
- ចេះប្រើដៃក្នុងការចាប់របស់របរបានកាន់តែច្រើនឡើង តែមិនសូវជាចំណានប៉ុន្មានទេ។ ចាប់ផ្ដើមចេះប្រើម្រាមមេដៃ និងម្រាមចង្អុលដៃ ចូលចិត្តចាប់វត្ថុផ្សេងៗដាក់ចូលមាត់។
– ចូលចិត្តលេងទឹកមាត់ បញ្ចេញសំឡេង អ អេ ចង់និយាយ ចង់ឆ្លើយឆ្លងជាមួយគេឯង។
សង្គមជុំវិញខ្លួន
– ចេះចំណាំមុខមនុស្សដែលនៅជាមួយបានច្រើនហើយ។
– ចេះចង់លេងរបស់លេងណាមួយជាពិសេសហើយ តែក្មេងខ្លះអាចមិនបង្ហាញអាការនេះក៏មានដែរ។
– បញ្ចេញសំឡេងសម្ដែងពីអារម្មណ៍របស់ខ្លួនបានច្បាស់លាស់ច្រើនឡើង ដូចជា អារម្មណ៍ពេញចិត្ត សប្បាយនឹងសើចសប្បាយឡើង។
– ចាប់ផ្ដើមសម្លឹងមើល និងញញឹមដាក់ខ្លួនឯងនៅក្នុងកញ្ចក់។
– ចេះលេងជាមួយមនុស្សជុំវិញខ្លួន។
លេងជាមួយកូនញឹកញាប់
– ពេលលេងជាមួយកូន ចូរអ្នកម្ដាយបញ្ចេញកាយវិការ និងទឹកមុខលើសពីការពិតបន្តិច ព្រោះជាការតបស្នងចំណាប់អារម្មណ៍របស់កូនតូចបានល្អ។ ក្មេងតូចក្នុងវ័យនេះថែមទាំងចូលចិត្តសំឡេងច្រៀងបំពេររបស់អ្នកម្ដាយជាប់ជានិច្ចទៀតផង។
– រករបស់លេងឱ្យបានច្រើនប្រភេទ តែសង្កត់ធ្ងន់លើសុវត្ថិភាពឱ្យកូនបានរៀនយល់ដឹងពីសំឡេង ការប៉ះពាល់តាមរយៈរបស់លេង និងការលេងជាមួយម្ដាយ៕