ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) នាពេលថ្មីៗនេះទើបតែបានប្រកាសផ្តល់សិទ្ធវិនិយោគដល់ក្រុមហ៊ុនចំនួន 5 លើទីតាំងផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា ក្នុងទំហំសាច់ប្រាក់ប្រមាណ 57.6លានដុល្លារអាមេរិក។
ក្រុមហ៊ុនទាំង5 ដែក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានសម្រេចចិត្តវញ្ញាបនបត្រចុះបញ្ជីជាស្ថាពរមានដូចជា៖
1-“TOKYO HAPPY ICE CREAM CO., LTD” គម្រោងបង្កើតរោងចក្រផលិតការ៉េម ដែលមានទីតាំង វិនិយោគស្ថិតនៅភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ 3.1លានដុល្លារ អាមេរិក និងអាចបង្កើតការងារបានចំនួន 156កន្លែង។
2-“ RONG XING PAPER INDUSTRIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ 3.6លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 117កន្លែង។
3-“K&K PIPE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតទុយោទឹកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ130 ភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ 6លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 131កន្លែង។
4-“RAY POWER SUPPLY CO., LTD” គម្រោងបង្កើតស្ថានីយផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អានុភាព 30មេហ្គាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឫស្សីខាងនិងភូមិសំរោងធំ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានទុនវិនិយោគប្រមាណ 39.8លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 20កន្លែង។
- តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតវ៉ែនតា និងប្រអប់វ៉ែនតា របស់ក្រុមហ៊ុន CAM-ICARE CO., LTD. គណ:កម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន 5.5លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 380កន្លែង៕