កាលពីយប់ថ្ងៃទី24 ខែសីហា ឆ្នាំ2020 ក្រុម Bayern Munich បានគ្រងជើងឯកពានរង្វាន់ UEFA Champions League រដូវកាល2020 នេះ ដោយយកឈ្នះក្រុម Paris Saint German ក្នុងលទ្ធផល 1ទល់នឹង0។
ចំពោះ PSG វិញ ការដែលចាញ់មិនអាចយកពាននេះបាន កំពុងតែធ្វើឱ្យលោក Thomas Tuchel អ្នកចាត់ការក្រុមយក្សបារាំងមួយនេះ ប្រឈមមុខនឹងការបាត់បង់តំណែងរបស់ខ្លួន ក្រោយពេលដែលធ្វើមិនបានល្អ ក្នុងពានមួយនេះ។
ក្រោយពីចប់ការប្រកួតទៅ មានលេចឮដំណឹងថា ថ្នាក់ដឹកនាំក្លិបអ្នកមានបារាំងមួយនេះ កំពុងពិចារណា ដកអ្នកចាត់ការ Tuchel ចោលហើយ។ ដោយពួកគេមើលឃើញលោកMassimilano Allegri អតីតគ្រូរបស់ Juventus ដែលកំពុងទំនេរនោះថា ស័ក្ដិសមមកដឹកនាំក្រុមបន្ដនៅរដូវកាលថ្មី។ សូមបញ្ជាក់ថា PSG បានចំណាយប្រាក់រាប់រយលានដុល្លារ ដើម្បីតែគោលដៅ UCL 1ប៉ុណ្ណោះ ខណៈដែលពានក្នុងស្រុកវិញ ពួកគេបានលើក រាល់ឆ្នាំទៅហើយ៕