ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ព្រោះផលិតកម្ម ថោន ដែលជាអតីតទ្រនំសុខសាន្តរបស់តារាចម្រៀង ខេម ស្រាប់តែចេញសេចក្ដីជូនដំណឹងឱ្យលោក ខេម ចូលខ្លួនទៅដោះស្រាយជាមួយផលិតកម្ម ព្រោះតែតារារូបនេះ ចេញទៅច្រៀងនៅផលិតកម្មផ្សេងទាំងមិនទាន់ចប់កុងត្រា។
តាមការប្រកាសជូនដំណឹងបានឱ្យដឹងថា កុងត្រាការងាររបស់តារាចម្រៀងរូបនេះជាមួយផលិតកម្មថោន គឺត្រូវផុតនៅចុងខែធ្នូឆ្នាំ 2020 ឯណោះ។ ការណាត់ជួបនឹងធ្វើឡើងនៅថ្ងៃ25 ខែសីហា ឆ្នាំ2020 វេលាម៉ោង15 រសៀលជាកំហិត។ រហូតមកទល់ពេលនេះ យើងនៅមិនទាន់ទទួលបានការបំភ្លឺពីលោក ខេម ថាលោកនឹងចូលខ្លួនដោះស្រាយទៅតាមការស្នើពីផលិតកម្មឬយ៉ាងណានោះទេ៕