
មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្តនៅកម្ពុជា មានកិត្តិយសសូមជម្រាបថា ប្រព័ន្នទិន្នន័យតួសម្តែង និងប្រព័ន្នទិន្នន័យអ្នកបច្ចេកទេសភាពយន្តឌីជីថល នៅតែបន្តបើកការចុះឈ្មោះ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ខាងមុខ។
មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញនិងទទួលការថតភាពយន្តនៅកម្ពុជា បានចាប់ផ្តើមបង្កើតប្រព័ន្នទិន្នន័យតួសម្តែង ភាពយន្តផ្ទៃក្នុងតាំងពីឆ្នាំ ២០១០មកម្លេះ ក្នុងគោលបំណងប្រមូលព័ត៌មាននិងសាវតា របស់តួសម្តែងទាំងអស់នៅក្នុងប្រទេសកម្ពុជា ហើយរក្សាទុកដើម្បីផ្គត់ផ្គង់ដល់ផលិតកម្មភាពយន្តក្នុងស្រុកនិងបរទេសដែលស្របច្បាប់។
ក្នុងពេលនេះដែរ មជ្ឈមណ្ឌល មានកិត្តិយសយ៉ាងខ្លាំងដើម្បីណែនាំប្រព័ន្នទិន្នន័យតួសម្តែងភាពយន្តតាមអនឡាញវិញម្ដង ដើម្បីងាយស្រួល ដល់ដំណើរការនៃការចុះឈ្មោះ ក៏ដូចជាជួយសម្រួលដល់ការអញ្ញើញមកទីតាំងមជ្ឈមណ្ឌលផ្ទាល់ដែលជាការរួមចំនែកមួយនៃការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺរាតត្បាត(កូវីត១៩)នាពេលបច្ចុប្បន្ន។ មជ្ឈមណ្ឌល សូមអញ្ចើញអ្នកទាំងអស់គ្នាដែលកំពុងធ្វើការក្នុងវិស័យភាពយន្តទាំងអស់ចុះឈ្មោះក្នុងប្រព័ន្ធទិន្នន័យអនឡាញរបស់យើងត្រឹមថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២០។

សូមប្រាកដថាអ្នកយល់ព្រមអនុញ្ញាតឱ្យមជ្ឈមណ្ឌលប្រើប្រាស់ព័ត៌មានរបស់អ្នក និងចែករំលែកទៅផលិតកម្មភាពយន្តក្នុងស្រុកឬបរទេសមុនពេលបំពេញប្រព័ន្ធទិន្នន័យអនឡាញនេះ។ ផលិតកម្មភាពយន្ត នឹងទាក់ទងអ្នកដោយផ្ទាល់ ប្រសិនបើអ្នកត្រូវបានជ្រើសរើសដំណាក់កាលដំបូង។ CFC តែងតែស្ថិតនៅជាមួយអ្នក។
សម្រាប់តួសម្ដែង សូមចុះឈ្មោះតាមតំណនេះ
សម្រាប់អ្នកបច្ចេកទេសភាពយន្ត សូមចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ
