រូបភាពជាច្រើនសន្លឹកនៅរសៀលថ្ងៃទី23 ខែសីហា ឆ្នាំ2020នេះ តារាចម្រៀងទេព បូព្រឹក្ស បានបង្ហោះនិងសរសេររៀបរាប់បង្ហាញពីអារម្មណ៍របស់ខ្លួនឱ្យមហាជនដឹងថា «នេះជា album រូបភាពដែលមានក្តីសុខបំផុត និងមានន័យបំផុតសម្រាប់ខ្ញុំក្នុងឆ្នាំ2020។ សូមបងប្អូនទូទាំងប្រទេសអនុមោទនានូវកុសលផលបុណ្យផងចុះជួបតែសេចក្តីសុខ ចំរើន ជៀសផុតពីជំងឺទាំងឡាយ សូមឱ្យមារ បវាសជៀសឱ្យយឆ្ងាយ សត្រូវទាំងឡាយសូមឱ្យក្លាយជាមិត្ត ប្រាថ្នាអ្វីបានសម្រេចដូចបំណង សេចក្តីល្អនឹងនាំឱ្យយើងជួបតែភាពជោគជ័យ»។
អតីតតារាចម្រៀងនៅផលិតកម្មហង្សមាសរូបនេះ បានបញ្ជាក់ ថា «បង្ហើយកិច្ចនៃបុណ្យគឺការចែកទាន ដោយពាក្យសច្ចៈនេះសូមអោយសេចក្តីសុខកើតមានដល់អ្នកទាំងអស់គ្នា តិចសម្រាប់អ្នកមាន តែពេញទៅដោយបច្ច័យទានច្រើនសម្រាប់អ្នកអត់ »។ ងាកមកអន្ទិត ដេវីត ស្ថិតក្នុងរូបភាពក្នុងថ្ងៃចែកទាននោះដដែល បានបង្ហោះសារ ដូចទៅនឹងកញ្ញាទេព បូព្រឹក្ស ខាងលើនោះដែរ(បង្ហើយកិច្ចបុណ្យគឺ…)។
គួរបញ្ជាក់ថា ការឱ្យទាន គឺជាមធ្យោបាយហាត់ពត់អប់រំចិត្តឲ្យរៀនលះការប្រកួតប្រកាន់ភាពអាត្មានិយម លះចិត្តស្មូរកំណាញ់ ដោយបណ្ដុះមកវិញនូវចិត្តអាណិតស្រឡាញ់ គិតពីសុខទុក្ខអ្នកដទៃ។ ទន្ទឹមគ្នានេះ ក្នុងពុទ្ធសាសនាមានពោលសរសើរចំពោះការបរិច្ចាគទានដោយប្រការផ្សេងៗ ថាជាផ្នែកមួយនៃ«អរិយទ្រព្យ» គឺជាកំណប់ទ្រព្យដ៏ប្រសើរឧត្ដម៕