កាលពីព្រឹកថ្ងៃទី23 ខែសីហា ឆ្នាំ2020 ម្សិលមិញនេះ ក្លិបបាល់ទាត់អ្នកមានបុណ្យ Barcelona បានប្រកាសតែងតាំងលោក Ronald Koeman ឱ្យឡើងកាន់តំណែង ជាគ្រូបង្គោលរបស់ក្លិបសម្រាប់រដូវកាលថ្មីខាងមុខនេះ ខណៈដែលលោកក៏ធ្លាប់ជាកីឡាករ របស់ក្លិបមួយនេះដែរកាលពីទសវត្សរ៍ឆ្នាំ2000។
គួរបញ្ជាក់ដែរថា កាលពីពេលកន្លងទៅនេះ ក្រោយធ្លាក់ពីការប្រកួតពានរង្វាន់ UEFA Champions League ក្រុម Barcelona បានសម្រេចជាផ្លូវការដកលោក Setien ចេញពីតំណែងភ្លាមៗ ក្រោយពីចាញ់ក្រុម Bayern Munich ក្នុងលទ្ធផល 8-2 នៅវគ្គ 8ក្រុមចុងក្រោយ UEFA Champions League៕