ក្រសួងអប់រំ យុវជន និងកីឡា ជាស្ថាប័នយ៉ាងសំខាន់មួយសម្រាប់ប្រទេសកម្ពុជា ព្រោះស្ថាប័ននេះជាអ្នកបណ្តុះបណ្តាលប្រជាជនគ្រប់រូបឱ្យក្លាយជាបុគ្គលមានសមត្ថភាពសម្រាប់ចូលរួមគ្រប់វិស័យទាំងរដ្ឋ និងឯកជននៅកម្ពុជារហូតមកដល់បច្ចុប្បន្ន។
ថ្មីៗនេះក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញពីសមាសភាពរបស់រដ្ឋមន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡា ចាប់តាំងពីការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យ ឆ្នាំ1979 រហូតមកដល់បច្ចុប្បន្ននេះ។ រដ្ឋមន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡា មានសមាសភាពដូចជា៖
ទី1 សមមិត្ត ចាន់ វ៉ែន គាត់បានកាន់ការងារជារដ្ឋមន្ត្រីក្រសួងអប់រំបានរយៈពេល 3ឆ្នាំ គឺចាប់ពីឆ្នាំ 1979 ដល់ឆ្នាំ 1982។
ទី2 សមមិត្ត ប៉ែន ណាវុឍ បានកាន់ការងារជារដ្ឋមន្ត្រីក្រសួងអប់រំបានរយៈពេល 8ឆ្នាំ គឺចាប់ពីឆ្នាំ 1982 ដល់ឆ្នាំ 1990។
ទី3 ឯកឧត្តម យស់ សុន គាត់បានកាន់ការងារជារដ្ឋមន្ត្រីក្រសួងអប់រំបានរយៈពេល 2ឆ្នាំ គឺចាប់ពីឆ្នាំ 1990 ដល់ឆ្នាំ 1992។
ទី4 ឯកឧត្តម អ៊ឹម ឈុនលីម គាត់បានកាន់ការងារជារដ្ឋមន្ត្រីក្រសួងអប់រំក្នុងឆ្នាំ 1992។
ទី5 ឯកឧត្តម ម៉ុម ជឹមហ៊ុយ គាត់បានកាន់ការងារជារដ្ឋមន្ត្រីក្រសួងអប់រំក្នុងឆ្នាំ 1993។
ទី6 ឯកឧត្តម អ៊ឹង ហួត គាត់បានកាន់ការងារជារដ្ឋមន្ត្រីក្រសួងអប់រំបានរយៈពេល 1ឆ្នាំ គឺចាប់ពីឆ្នាំ 1993 ដល់ឆ្នាំ 1994។
ទី7 ឯកឧត្តម តុល ឡោះ គាត់បានកាន់ការងារជារដ្ឋមន្ត្រីក្រសួងអប់រំបានរយៈពេល 9ឆ្នាំ គឺចាប់ពីឆ្នាំ 1994 ដល់ឆ្នាំ 2003។
ទី8 ឯកឧត្តម កុល ផេង គាត់បានកាន់ការងារជារដ្ឋមន្ត្រីក្រសួងអប់រំបានរយៈពេល 4ឆ្នាំ គឺចាប់ពីឆ្នាំ 2004 ដល់ឆ្នាំ 2008។
ទី9 ឯកឧត្តម អ៊ឹម សិទ្ធី គាត់បានកាន់ការងារជារដ្ឋមន្ត្រីក្រសួងអប់រំបានរយៈពេល 5ឆ្នាំ គឺចាប់ពីឆ្នាំ 2008 ដល់ឆ្នាំ 2013។
ទី10 ឯកឧត្តម ហង់ ជួនណារ៉ុន គាត់បានកាន់ការងារជារដ្ឋមន្ត្រីក្រសួងអប់រំចាប់ពីឆ្នាំ2013 រហូតដល់បច្ចុប្បន្ន៕