កាលពីយប់រំលងអធ្រាត្រថ្ងៃទី13 ខែសីហា ឆ្នាំ2020 នេះ ក្លិបបាល់ទាត់ Paris Saint Germaint (PSG) បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ UEFA Champions League ហើយ ក្រោយពីបានវាយបកយកឈ្នះក្រុម Atalanta របស់អ៊ីតាលី ដោយលទ្ធផល 2ទល់នឹង1។
តាមរយៈជ័យជម្នះនេះ PSG នឹងឡើងទៅជួប RB Leipzig ឬ Atletico Madrid ក្នុងវគ្គ 4ក្រុមចុងក្រោយ ដែលត្រូវលេងនៅថ្ងៃអង្គារ សប្ដាហ៍ក្រោយ ដើម្បីដណ្តើមកៅអីវគ្គផ្តាច់ព្រ័ត្រ និងឈានទៅលើកពាននេះ ក្រោយខកខានអស់ជិត 3ទសវត្សរ៍៕