កាលពីពេលកន្លងទៅនេះ លោក Andrea Pirlo ត្រូវបានក្លិប Juventus ប្រកាសដំឡើងឋានៈ ពីគ្រូបង្វឹកឈុត B របស់ Juventus មកជាគ្រូបង្វឹកឈុតធំ ក្រោយពេលដែលក្លិប ធ្លាក់ចេញពីពាន UEFA Champions Legue ត្រឹមវគ្គ 1/8 ក្រោមថ្វីជើងក្រុម Lyon របស់លីកកំពូលបារាំង។
ទោះជាលោក ត្រូវបានកោះហៅ និងតែងតាំងភ្លាមៗមែនក៏ដោយ ក៏ប៉ុន្តែចំពោះប្រាក់ឈ្នួលសម្រាប់រូបលោកវិញ គឺមានតម្លៃតិចតួចមែនទែន ប្រសិនបើប្រៀបធៀបជាមួយនឹងលោក Maurizio Sarri ដោយទទួលបានប្រមាណជា 2លានដុល្លារតែប៉ុណ្ណោះ។
លោក Andrea Pirlo មានបទពិសោធ ជាអ្នកចាត់ការក្រុមយុវជន អាយុក្រោម 23ឆ្នាំ របស់ Juventus ឬ Juventus B ហើយបើនិយាយពីអាជីពជាកីឡាករវិញ លោកពិតជាជោគជ័យខ្លាំងណាស់ ដោយធ្លាប់ពានលេងឱ្យក្រុមជម្រើសជាតិអ៊ីតាលី និងជាកីឡាករជោគជ័យបំផុត ក្នុងប្រវត្តិសាស្ត្រក្លិប Juventus ទៀតផង៕