នៅយប់ថ្ងៃទី12 ខែសីហា ឆ្នាំ 2020 នេះ ក្រុមតារាសិល្បៈគ្រួសារតារាកម្ពុជាមួយក្រុម បានរួមចំណែកជាមួយសប្បុរសជនផលិតផល CTM Skincareចុះចែកម្ហូបអាហារ ដែលបានត្រៀមទុករហូតដល់ជាង10តុ ដល់ក្រុមអ្នកធាក់ស៊ីក្លូ និង ក្រុមអ្នកសម្រាកតាមចិញ្ចើមថ្នល់ភ្លាមៗ នៅមាត់ទន្លេ និង ខាងមុខវត្តឧណ្ណាឡោម ។
លោកផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជាបានអះអាងប្រាប់អ្នកសារព័ត៌មានថា អ្នកស្រី ណើ ចាន់ត្រា ម្ចាស់ប្រ៊េនផលិតផល CTM Skincare គឺជាមនុស្សចូលចិត្តធ្វើបុណ្យ និង សប្បុរសធម៌ ដោយសកម្មភាពទាំងនោះកន្លងមករបស់អ្នកស្រី មានការកោតសសើរពីមហាជនជាច្រើន។ នៅយប់នេះ គ្រាន់តែចប់កម្មវិធីសម្ពោធប្រ៊េនភ្លាម អ្នកស្រីបានត្រៀមអាហារជាង10 តុសម្រាប់បងៗក្រុមអ្នកធាក់ស៊ីក្លូជាស្រេច ដោយមិនខ្វល់ពីការទទួលទានអាហាររបស់ខ្លួនឯងឡើយ។
ក្នុងនោះដែរ អ្នកស្រី ណើ ចាន់ត្រា ក៏បានថ្លែងនៅក្រោយពិធីថា អ្នកស្រីពិតជាមានអារម្មណ៍រំភើបយ៉ាងខ្លាំងដែលគ្រាន់តែជាអតីតកម្មការិនីរោងចក្រនិងជាអ្នកស៊ីឈ្នួលបកបង្គានៅខេត្តកំពតតែបែជាមានឱកាសបានក្លាយជាម្ចាស់ប្រេនធំមួយរបស់ក្រុមហ៊ុន ដាណាទ្រី ខណៈដែលអ្នកស្រីមិនធ្លាប់ស្រម៉ៃទាល់តែសោះក្នុងពេលជីវិតជួបការលំបាក។ អ្នកស្រីថាខ្លួនមានថ្ងៃនេះគឺដោយសារអ្នកស្រីមានឱកាសនិងទទួលបានការបង្ហាត់បង្ហាញពីអ្នកស្រី ទ្រី ដាណា ទាំងអស់ខណៈដែលជោគជ័យនេះបានកែរប្រែជីវិតរបស់អ្នកស្រីដូចមេឃនិងដីត្រឹមតែរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ អ្នកស្រីថាក្នុងឆ្នាំ 2019អ្នកស្រីគ្រាន់តែជាតំណាងចែកចាយតូចរបស់ផលិតផល NNP ក្នុងក្រុមហ៊ុន ដាណាទ្រី ប៉ុណ្ណោះតែនៅដើមឆ្នាំ 2020នេះអ្នកស្រីក៏ទទួលសិទ្ធធ្វើជាម្ចាស់ប្រេន CTM Skincare ដែលធ្វើឱ្យអ្នកស្រីក្លាយជាអ្នកជំនួញធំមួយរូប។
អ្នកស្រីកាន់តែរំភើបពេលបានឈរនៅលើវេទិកាដែលមានតំណាងចែកចាយជាងមួយពាន់នាក់បានឃើញនិងទទួលបាននៅការផ្ដល់កិត្តយសដោយលោកស្រី ទ្រី ដាណា ដែលអ្នកស្រីចាត់ទុកថាជា Idol និងជាអ្នកមានគុណមួយរូប។ ជាមួយនឹងឱកាសដែលមិនធ្លាប់ស្រម៉ៃនោះហើយ ដែលអ្នកស្រីសម្រេចកុម្ម៉ង់ម្ហូបឱ្យលើសរហូតដល់15តុដើម្បីទុកចែកអ្នកខ្វះខាតនៅពេលចប់ពិធី តែដោយសារតែភ្ញៀវមកច្រើនទើបសល់តែ10តុតិចតួច ហើយអ្នកស្រី និង ក្រុមការងារ ក៏ចុះចែកទាំងយប់ដល់ក្រុមអ្នកធាក់ស៊ីក្លូ អ្នកសុំទាន និង អ្នកក្រៗ នៅមាត់ទន្លេតែម្ដង។ អ្នកស្រីថាការចែកម្ហូបអាហារ និងថវិកា នេះ គឺមានគម្រោងទុកតាំងពីមុនកម្មវិធីសម្ពោធចាប់ផ្ដើម ដោយអ្នកស្រីថា ម្ហូបអាហារដែលអ្នកស្រីតម្រូវទាំងនោះ គឺដើម្បីអោយអ្នកច្សត់ខ្សោយមួយក្រុមបានឆ្ងាញ់មួយពេល ហើយនេះមិនមែនជាសកម្មភាពលើកដំបូងរបស់ក្រុម CTM Skin Care នោះទេ៕