កីឡាករខ្សែការពារកណ្តាល របស់ក្លិបបាល់ទាត់ FC Barcelona ដែលមានវ័យ 20ឆ្នាំ Jean-Clair Dimitri Roger Todibo ត្រូវបានគេរកឃើញថា មានផ្ទុកមេរោគកូវីដ-19 កាលពីពេលថ្មីៗនេះ។
ទោះបីជាបែបនេះក្តី សាមីកីឡាករ បានបញ្ជាក់ថា ខ្លួនមិនបានប៉ះពាល់ជាមួយនឹងកីឡាករ Barcelona ឡើយ មុននឹងធ្វើតេស្តរកឃើញមានមេរោគកូវីដ-19 នេះ ខណៈដែលពេលនេះ រូបគេកំពុងតែដាក់ឱ្យព្យាបាលដាច់ដោយឡែក និងមានសុខភាពល្អជាធម្មតា។
គួរឱ្យដឹងដែរថា Barcelona នឹងត្រូវធ្វើដំណើរទៅកាន់រដ្ឋធានីលីស្បោន ប្រទេសព័រទុយហ្គាល់ ដើម្បីទៅប៉ះជាមួយក្លិប Bayern Munich សម្រាប់ក្របខ័ណ្ឌវគ្គ 8ក្រុមចុងក្រោយនៃ UEFA Champions League៕