ការជ្រើសរើសដៃគូសហការ ជារឿងសំខាន់ខ្លាំងណាស់សម្រាប់អាជីវកម្មនីមួយៗ ព្រោះប្រសិនបើជ្រើសរើសដៃគូសហការមិនល្អទេនោះ យើងនឹងទទួលរនូវផលប៉ះពាល់ជាច្រើនដែលអាចឈានរហូតដល់ធ្វើឱ្យអាជីវកម្មទាំងមូលត្រូវបិទទ្វាថែមទៀតផង។
ជានិច្ចកាល គេសង្កេតឃើញហើយថា ម្ចាស់អាជីវកម្មជាច្រើនបានរអ៊ូរទាំ និងបារម្ភពីការជ្រើសរើសដៃគូអាជីវកម្មខុសជាដើម។ នៅថ្ងៃនេះ អ្នកជំនាញហិរញ្ញវត្ថុ លោក ង៉ែត ជូ បានលើកឡើងថាដែគូអាជីកម្មល្អមានលក្ខណៈសម្បត្តិសំខាន់ៗចំនួន9យ៉ាង។
លោកថា ប្រសិនបើអ្នកជាដៃគូអាជីវកម្ម ចូរព្យាយាមបំពេញនូវចំណុចខ្វះខាតនានា។ អ្នកគួរតែជាបុគ្គលពូកែដោះស្រាយបញ្ហាចៀសវាងនាំបញ្ហាឱ្យដៃគូអាជីកម្មដោះស្រាយ។ លោកបានរៀបរាប់ថា លក្ខណៈសម្បត្តិសំខាន់ៗទាំង9ចំណុចនោះគឺ៖
- មានចំណង់ (Passion)
- មានចក្ខុវិស័យរួម (Same vision)
- មានបណ្តាញអាជីវកម្ម (Business networks)
- មានបទពិសោធន៍អាជីវកម្ម (Experience)
- មានប្រឌិតញាណ ឬការច្នៃប្រឌិត (Creativity)
- មានភាពខ្លាំងផ្នែកហិរញ្ញវត្ថុ (Financial strength)
- ហ៊ានទទួលយកហានិភ័យ (Comfort with risk)
- ជាអ្នកពូកែសំរេចចិត្ត និងដោះស្រាយបញ្ហាបានល្អ (Good decision maker and problem solver)
- មានភាពទៀងត្រង់ និងដែលអាចទុកចិត្តបាន (Honest and trustworthy)៕