ក្រុមហ៊ុនមេ ByteDance ដែលបង្កើតកម្មវិធី TikTok អាចរកប្រាក់ចំណូលបាន 17ពាន់លានដុល្លារ កាលពីឆ្នាំ2019 កន្លងទៅ។ ពោលគឺ វាបានការកើនឡើងជាង 2ដង ធៀបនឹងឆ្នាំ2018 ដែលរកបានតែប្រមាណជា 7.4ពាន់លានដុល្លារប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍របស់ Bloomberg។
សម្រាប់ក្រុមហ៊ុនមេ ByteDance ការរកបានប្រាក់ចំណូលដ៏ច្រើនមហាសាលនេះ គឺច្រើនជាងក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅតំបន់ Silicon Valley របស់អាមេរិកទៅទៀត ដូចជា Twitter រកប្រាក់ចំណេញបាន 1.47ពាន់លានដុល្លារ និង Snapchat ឆ្នាំមុនមិនអាចរកប្រាក់ចំណេញបានឡើយ មានតែខាតបង់ទៅវិញ។ ប្រជាប្រិយភាពរបស់ TikTok មានសម្ទុះកើនឡើងខ្លាំង ដែលការណ៍នេះ គឺជាការគំរាមកំហែងដល់ក្រុមហ៊ុនបណ្ដាញសង្គមអាមេរិកធំៗ ដូចជា Facebook និង Twitter ជាដើម។
ការផ្ទុះជំងឺកូវីដ-19 បានធ្វើឱ្យអ្នកប្រើប្រាស់ TikTok កើនរឹតតែខ្លាំងឡើង ដែលមលដល់ពេលនេះ មានអ្នកប្រើលើសពី 2ពាន់លាននាក់ទៅហើយ៕