ទំព័រតុបតែងផ្ទះលេខនេះ យើង សូមបង្ហាញជូនពីវិធីជ្រើសរើសទិញវាំងននដើម្បីឲ្យសក្តិសមនឹងការប្រើការក្នុងរូបបែបផ្សេងៗមកជំរាបជូនប្រីយមិត្តអ្នកអាន រួមទាំងការប្រែប្រួលរូបឆោមបន្ទប់របស់អ្នកឲ្យកាន់តែស្អាតឡើងដោយសាវាំងនន ឲ្យ ត្រូវនឹងយុគសម័យទៀតផង ។
បើឲ្យបែងចែកប្រភេទក្រណាត់វាំងននតាមការប្រើការនោះ យើងអាចបែងចេញជា 2ប្រភេទគឺ ៖
1 . វាំងននត្រងពន្លឺថ្ងៃ ៖ មានលក្ខណះជាក្រណាត់ពណ៌ខ្ចី ទម្ងន់ស្រាលដើម្បីឲ្យពន្លឺថ្ងៃចាំងចូលមកតាមសាច់ក្រណាត់ ពេលមើលទៅនឹងធ្វើឲ្យមានអារម្មណ៏ថា សប្បាយភ្នែក ។
. ចំណុចអន់ ៖ ក្រណាត់ដែលអាចឲ្យពន្លឺចាំងចូលបាន ច្រើនតែងាយប្តឹតជាប់លំអងធូលីដី ។
2 . វាំងននការពារពន្លឺថ្ងៃ ៖ មានភាពបិទបាំងពន្លឺ មានន័យថា ពន្លឺអាចឆ្លងចូលមកបានតិចបំផុត អាចមកពីសាច់ក្រណាត់ ឬមានក្រណាត់ច្រើនជាន់ និងមានទម្ងន់ធ្ងន់ ។
. ចំណុចអន់ ៖ មិនអាចបោកគក់សំអាតបានញឹកញាប់ឡើយ ។
វាំងននតាមបន្ទប់ផ្សេងៗ ៖
បន្ទប់គេង
- សង្កត់ធ្ងន់លើការ : ជួយបាំងពន្លឺថ្ងៃ ខ្ទប់សម្លេងពីខាងក្រៅ និងបង្កើតនូវអារម្មណ៏ស្ងប់ស្ងាត់ដល់ម្ចាស់បន្ទប់ ។
- ណែនាំ : អាចប្រើក្រណាត់បែបណាក៏បាន ឬបើបានបែបវាំងននផងរឹតតែល្អ តែសំណូមពថា ត្រូវប្រើក្រណាត់ដែល
- ក្រាស ដែលល្មមអាចបាំងពន្លឺថ្ងៃពេលព្រឹកព្រលឹមបាន ។
- ពណ៌ : គួរតែប្រើពណ៌ត្រជាក់ៗ និងភ្លឺដើម្បីឲ្យមានអារម្មណ៏សប្បាយភ្នែក ។
បន្ទប់ធ្វើការ
- សង្កត់ធ្ងន់លើការ : គោលបំណងក្នុងការជ្រើសរើសវាំងននក្នុងបន្ទប់ធ្វើការ គឺការគ្រប់គ្រងពន្លឺពីខាងក្រៅឲ្យចូលមក
- ក្នុងបន្ទប់ក្នុងកំរឹតដែលសមល្មម ។
- ណែនាំ : គួរជ្រើសរើសវាំងននដែលមានលក្ខណះសំរួលពន្លឺបាន ឬវាំងននស្លាបព្រឹល ដើម្បីងាយស្រួលតម្លើង ឬបន្ថយពន្លឺបានតាមត្រូវការ ។
- ពណ៌ : ត្រូវមានភាពស៊ីគ្នាជាមួយពណ៌បន្ទប់ និងពណ៌តុកៅអី ជាពិសេសពណ៌ភ្លឺ ឬពណ៌រាងខ្ចីៗដើម្បីឲ្យមានអា រម្មណ៏សប្បាយ មិនធុញថប់ក្នុងពេលធ្វើការ ។
បន្ទប់ទទួលភ្ញៀវ
- សង្កត់ធ្ងន់លើការ ៖ តុបតែងបន្ទប់ដើម្បីឲ្យមើលទៅកាន់តែស្រស់ស្អាតឡើង ហើយថែមទាំងអាចជួយការពារពន្លឺ
- និងត្រងយកពន្លឺថ្ងៃបានក្នុងកំរឹតណាមួយ ដើម្បីសាងនូវទីកន្លែងផ្ទាល់ខ្លួនមួយដល់ម្ចាស់ផ្ទះ និងភ្ញៀវដែលមកលេង ។
- ណែនាំ : សំរាប់បន្ទប់នេះ អ្នកអាចជ្រើសរើសម៉ូតតាមចិត្តស្រឡាញ់ សុំឲ្យតែមានភាពស្រស់ស្អាតទៅបានហើយអាចជាវាំងនន 2ជាន់ ឬវាំងននស្លាបព្រឹលក៏ស្អាតម្យ៉ាងដែរ ។
- ពណ៌ : រឿងរបស់ពណ៌ដែលចង់ជ្រើសរើសប្រើក្នុងបន្ទប់នេះ សុំឲ្យមើលភាពស៊ីគ្នារបស់ពណ៌នៅក្នុងបន្ទប់ជាគោល
បន្ទប់ចង្រ្កានបាយ
- សង្កត់ធ្ងន់លើការ : ឲ្យមានប្រយោជន៏ក្នុងរឿងបែងចែកទីកន្លែងជាផ្នែកៗ អាចគ្រប់គ្រងពន្លឺ ការពារធូលីដីពេលធ្វើម្ហូបអាហារបានយ៉ាងសមរម្យ ។
- ណែនាំ : ណែនាំឲ្យប្រើបែបវាំងននស្លាបព្រឹល ព្រោះយើងអាចសំរួលកំរឹតពន្លឺបានតាមតំរូវការ និងបាំងខ្សែភ្នែកពីពន្លឺថ្ងៃខ្លាំងៗបាន និងសំខាន់គឺ អាចជូតសំអាតបានដោយងាយ ។
- ពណ៌ : គួរជ្រើសរើសយកពណ៌រាងចាស់ល្មម មិនស្រស់ពេក ឬមិនចាស់ជ្រុលពេក ដើម្បីឲ្យស្ត្រីមេផ្ទះមានអារម្មណ៏សប្បាយភ្នែកពេលធ្វើម្ហូបអាហារ តែអាចជំរុញភាពឃ្លានបានដែរ ដូចជាពណ៌ សូកូឡាស្រាល ពណ៌លឿងទុំស្រាលជាដើម៕