One Championship ស្ថាប័នកីឡាប្រដាល់ដ៏ល្បីប្រចាំទ្វីបអាស៊ី បានប្រកាសអំពីការប្រកួតនៅលើសង្វៀនទាំង2 របស់ខ្លួនទៀតហើយ គឺ ONE: NO SURRENDER II និង ONE: NO SURRENDER III ដែលនឹងធ្វើឡើងនៅខែសីហា ឆ្នាំ2020នេះ។
ដោយក្នុងនោះកីឡាករ សុខ ធី ត្រូវបានចាប់គូឱ្យប្រកួតសាជាថ្មីម្តងទៀតហើយ ក្រោយពេលខកខានចាប់តាំងពីការចាញ់លើកចុងក្រោយកាលពីថ្ងៃទី10 ខែឧសភា ឆ្នាំ2019កន្លងមក ដោយត្រូវតទល់ជាមួយកីឡាករម្ចាស់ផ្ទះថៃ Mongkolpetch Petchyindee Academy ដែលធ្លាប់ប្រកួតទើបតែបានម្តងគត់ តែទទួលបានជ័យជម្នះលើសង្វៀន ONE Championship។ ការប្រកួតនេះ ត្រូវបាន ONE Championship ចាត់ទុកជាគូឯក។
សុខ ធី ធ្លាប់ប្រកួតប្រដាល់បុរាណ លើសង្វៀន ONE Championship ចំនួន 2លើក ចាញ់ទាំង 2លើក ក្រោមថ្វីដៃកីឡាករថៃទាំងអស់ ខណៈដែលគូប្រកួតរបស់គេ ដែលជាកីឡាករម្ចាស់ផ្ទះថៃ Mongkolpetch វិញ ធ្លាប់ប្រកួតបានតែម្តងប៉ុណ្ណោះ តែឈ្នះកីឡាករអ៊ីតាលី ដោយពិន្ទុ៕