សិង្ហបុរីចាប់ផ្ដើមបើកឱ្យអ្នកដំណើរ ចូលមកក្នុងប្រទេសរបស់ខ្លួនហើយ តែតម្រូវឱ្យមានលិខិតបញ្ជាក់ពីសុខភាព និងត្រូវធ្វើចត្តាឡីស័កដោយខ្លួនឯងនៅផ្ទះ ឬខុនដូ ពោលគឺ គ្មានទីតាំងសម្រាប់ដាក់ជារួម ដូចនៅប្រទេសមួយចំនួនទេ។
វិធានការមួយទៀតដែលប្រទេសដែនកោះនេះប្រើ គឺបំពាក់ឧបករណ៍តាមដាន GPS និង Bluetooth លើមនុស្សចំណូលថ្មីទាំងនោះ ដើម្បីធានាថា ពួកគេពិតជាបាននៅផ្ទះធ្វើចត្តាឡីស័កពិតប្រាកដមែន ពោលគឺ មិនអាចដើរលេងពាសវាលពាសកាល តាមចិត្តចង់បានឡើយ។
អ្នកដំណើរដែលស្ថិតក្នុងអំឡុងពេលធ្វើចត្តឡីស័ក អាចដោះឧបករណ៍តាមដាន GPS ចេញបាន ក្រោយរយៈពេល 14ថ្ងៃ នៅពេលធ្វើតេស្តលើកចុងក្រោយឃើញថាពួកគេពិតជាគ្មានផ្ទុកកូវីដ-19។ ក្នុងករណីបំពានការធ្វើចត្តាឡីស័ក អ្នកដំណើរនឹងរងការពិន័យជាង 7ពាន់ដុល្លារអាមេរិក និងជាប់ពន្ធនាគារ កន្លះឆ្នាំ៕
សូមទស្សនាវីដេអូខាងក្រោម៖