ក្រុមវិស្វករចិនកំពុងតែ “ដុតដៃដុតជើង” សាងសង់ផ្លូវដែកក្រោមសមុទ្រដែលមានប្រវែង9,781ម៉ែត្រនៅក្នុងឈូងសមុទ្រ Shantou ក្នុងខេត្ត Guangdong។
ប្រទេសចិនបានចាប់ផ្ដើមសាងសង់ផ្លូវដែកក្រោមដីឆ្លងកាត់សមុទ្រដែលមានផ្លូវដែកចំនួន2ទន្ទឹមគ្នាដំបូងគេបង្អស់ក្នុងពិភពលោក។
ផ្លូវដែកក្រោមដីឆ្លងកាត់សមុទ្រនេះនឹងអនុញ្ញាតឱ្យរថភ្លើងធ្វើដំណើរក្នុងល្បឿនឡើងដល់350គម/ម៉ោង។ ផ្លូវរូងក្រោមដីដែលមានប្រវែង9,781គមនេះ នឹងឆ្លងកាត់កន្លែងដែលមានគ្រោះរញ្ជូយដីចំនួន17 នៃតំបន់ដែលធ្លាប់មានគ្រោះរញ្ជួយដីកម្លាំង8រិចទ័រ។ ក្នុងចំណោមនោះ មាន8កន្លែងគឺជាទីតាំងដ៏សកម្មនៃគ្រោះរញ្ជូយដី។
ផ្លូវរូងក្រោមដីខាងលើនេះ ស្ថិតក្នុងគម្រោងផ្លូវដែកប្រវែង163គម ដែលត្រូវបានបណ្ដាក់ទុនចំនួន3.7ពាន់លានដុល្លារអាមេរិក។
ប្រភព៖ CGTN