41 . វិធីកំចាត់ស្នាមឆ្កូតនៅលើគ្រឿងសង្ហារិមដែលធ្វើអំពីឈើនោះគឺ យកក្រណាត់ស្អាតមួយបន្ទះមកបៀកថ្នាំខាត់ស្បែកជើងដែលមានពណ៌ដូចឈើ ហើយដុសខាត់ត្រង់ស្នាមឆ្កូតនោះ រួចហើយយកក្រណាត់ស្អាតមួយផ្ទាំងទៀតមកខាត់តម្តងទៀត ស្នាមឆ្កូតទាំងនោះនឹងរលប់បាត់អស់មិនខាន។
42 . វិធីកែបញ្ហាកៅអីផ្តៅទន់រយីករយាកនោះគឺ បើចង់ឱ្យវាតឹងឡើងវិញ ចូរលាងកៅអីផ្តៅនោះដោយទឹកសាប៊ូក្តៅៗ រួចហើយលាងទឹកសាប៊ូនោះចេញ រួចយកទៅដាក់ហាលថ្ងៃកណ្តាលវាលឱ្យស្ងួត កៅអីផ្តៅដែលទន់រយីករយាកនោះនឹងឡើងតឹងជាប់ណែនដូចដើមមិនខាន។
43 . វិធីការសម្អាតក្តារកម្រាលផ្ទះឱ្យនៅតែភ្លឺរលោងជាប់ជានិច្ចនោះគឺ ចូរលាយទឹកខ្មេះកន្លះពែងក្នុងទឹក 8 លិត្រ យកមកដុសសម្អាតកម្រាលក្តារផ្ទះ វានឹងជួយកំចាត់កំទេចធូលីដី ហើយកម្រាលក្តារក៏ភ្លឺរលោងទៀតផង។
44 . ការថែរក្សាគ្រឿងសង្ហារិមធ្វើពីលោហៈមិនឱ្យងាយមានច្រែសចាប់នោះគឺ ចូរស្រោបផ្នែកដែលជាលោហៈនោះដោយក្រមួនប៉ូលាឡាននៅពេលណាដែលចាំបាច់ត្រូវយកគ្រឿងសង្ហារិមដែលធ្វើអំពីដែកនោះទៅប្រើប្រាស់នៅកណ្តាលវាលហាលភ្លៀងហាលខ្យល់ ក្រមួនប៉ូលាឡាននឹងការពារផ្នែកដែលជាលោហៈរបស់គ្រឿងសង្ហារិមនោះមិនឱ្យងាយកើតច្រែសចាប់ឡើយ។
45 . វិធីការបិទរូបផូស្ទើរ៍នៅលើជញ្ជាំងដោយគ្មានបន្សល់ទុកនូវស្លាកស្នាមនៅពេលបកចេញនោះគឺ ចូរយកថ្នាំដុសធ្មេញមកលាបជំនួសកាវខណៈពេលបិទរូប ហើយនៅពេលដែលបកចេញវិញហើយ ក៏គ្រាន់តែដុសស្នាមកំណកថ្នាំដុសធ្មេញដែលស្ងួតៗទាំងនោះចេញប៉ុណ្ណោះ ជញ្ជាំងក៏ស្អាតដូចដើមបាត់ទៅហើយ។
(នៅមានត)