អ្នកចាត់ការក្រុមបាល់ទាត់ Juventus លោក Maurizio Sarri បានបង្ហើបពីគម្រោងថាលោកកំពុងតែសិក្សា ហើយត្រៀមអនុវត្តផែនការ ដាក់ឈុតយុវជនឱ្យលេង នៅក្នុងការប្រកួតចុងក្រោយដែលនៅសេសសល់។
ឈុតយុវជនដែលលោកនិយាយនេះ គឺសំដៅទៅលើឈុត U23 របស់ក្លិប Juventus ជាឈុតដែលលោកបានត្រៀម និងសម្រាំងមើលកីឡាករឆ្នើមៗ ដើម្បីដំឡើងទៅលេងនៅក្នុងឈុតធំ នារដូវកាលក្រោយនេះ។ សម្រាប់ប្រកួតដែលនៅសេសសល់ចុងក្រោយនេះ Juventus នឹងត្រូវប៉ះជាមួយក្លិបខ្លាំង AS Roma នៅយប់ថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។
គួរបញ្ជាក់ដែរថា នៅដើមខែក្រោយនេះ Juventus ត្រូវប្រកួតជាមួយក្រុម Lyon វគ្គ 16ក្រុមចុងក្រោយ UCL ជើងទី2។ ដោយកាលពីជើងទី1 កន្លងទៅ Juventus ចាញ់ Lyon ក្នុងលទ្ធផល 1-0៕