តម្លៃប្រេងសាំងចាប់ពីថ្ងៃទី01 ដល់ថ្ងៃទី 15 ខែសីហា ឆ្នាំ2020នេះ ស្ថិតក្នុងស្ថានភាពទ្រឹង តែតម្លៃប្រេងម៉ាស៊ូតក្នុងទីផ្សារហាក់ឡើងខ្ពស់បន្តិចបើប្រៀបធៀបនឹងរយៈពេល 15ថ្ងៃចុងខែកក្កដា។
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយឥន្ធនៈចាប់ពីថ្ងៃទី01 ដល់ថ្ងៃទី 15 ខែសីហា ឆ្នាំ2020 នឹងត្រូវលក់ 3,160រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា និង 2,860រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត។ ដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន 4សេនដុល្លារក្នុងមួយលីត្រ។
ហេតុនេះ ថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តចាប់ពីថ្ងៃទី01 ដល់ថ្ងៃទី15 ខែសីហាឆ្នាំ2020 នឹងចុះមកត្រឹម 3,000រៀលក្នុងមួយលីត្រសម្រាប់សាំងធម្មតា និង 2,800រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត៕