នៅលើបណ្ដាញសង្គមហ្វេសប៊ុកគេមើលឃើញថា ខណៈដែលតារាចម្រៀង G-Devith បានបួសជាសង្ឃ ក៏ឃើញមានមតិជាច្រើន បានគាំទ្រចំពោះការបួសរបស់ព្រះតេជព្រះគុណដេវីត តែមតិមួយនោះបែរជាចូលមកជេរជាមួយពាក្យពេចន៍ជាច្រើន ហាក់កំពុងបញ្ឆេះកំហឹងតារាចម្រៀងរូបនេះ ពិសេសអ្នកគាំទ្រតែម្ដង។ ក្រោយពេលកញ្ញា ទេព បូព្រឹក្ស បានបង្ហោះរូបភាពថ្មីពីសកម្មភាពព្រះតេជព្រះគុណដេវីត ស្រាប់តែគណនី «Sophy Poy» សម្ដែងការមិនពេញចិត្ត និងប្រតិកម្មចំពោះអ្នកគាំទ្រដែលចូលមក Comment។
ជាក់ស្ដែងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ«Sophy Poy» បានសម្ដែងការមិនពេញចិត្តចំពោះការបួសរបស់ព្រះតេជព្រះគុណជីដេវីត ហើយធ្វើការរិះគន់ឥតសំចៃដូច្នេះថា «ប្រឹងទៅក្មួយប្រឹងយកពានទៅនរក!»។ «កាពិតទៅG-devithឆ្កួតល្មមទេ តែfanចូលលក្ខណៈឆ្កួតដំណាក់កាលចុងក្រោយ»។ «ហ្វេនៗដេវីដភាគច្រើនប្រើភាសាទីបីហ្នុង។ ពូប្រាប់មុន ពូមិនចេះទេ»។ «ពលរដ្ឋស្រុកគេយកជាតិជាធំ ក្មេងពាលស្រុកខំអាយដលយកធំជាងជាតិ»។
« ខ្ញុំមើលហើយមិននិយាយលេងសើចឬបញ្ចើចបញ្ចើអី Fan G-devit សម្បូរក្មេងទំនើងមែន និយាយចេញមកពាលតាំងពីនៅក្នុងពោះម៉ែហ្មង។ ហើយកុំមករវល់ខឹងខ្ញុំហើយមិនមើលពាក្យខ្ញុំ បំផ្លាញខ្លួនឯងទេណា កុំល្ងង់រហូតស្អប់គេហើយបំផ្លាញខ្លួនឯងបែបនេះ »។ ការហៅហ្វេនព្រះតេជព្រះគុណជីដេវីតថា សម្បូរក្មេងទំនើងនេះ ធ្វើឡើង ក្រោយពីហ្វេនៗជាច្រើន បាននាំគ្នាចូលមកធ្វើការខំមិនឆ្លើយតបជាមួយខ្លួន(Sophy Poy) ដោយជេរធ្ងន់ធ្ងរ ដើម្បីការពារអាយដលរបស់ពួកគេនោះ៕