ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី14 ឆ្នាំ2020 (ថ្នាក់ខេត្ត) បានបញ្ចប់ទៅហើយកាលពីល្ងាចម្សិលមិញនេះ ដោយមានការប្រកួតចំនួន 2គូ គឺខេត្តកែប ប្រកួតជាមួយនឹងខេត្តសៀមរាប ដណ្តើមចំណាត់ថ្នាក់លេខ3 ខណៈដែលព្រៃវែង ប៉ះត្បូងឃ្មុំដើម្បីដណ្តើមតំណែងជើងឯក។
ជាលទ្ធផល ក្រុមខេត្តកែប បានយកឈ្នះ ខេត្តសៀមរាបដោយលទ្ធផល 3ទល់នឹង0 ខណៈដែលជើងឯកឆ្នាំ2019 ខេត្តត្បូងឃ្មុំបានត្រឹមចាញ់ក្រុមខេត្តព្រៃវែង ទាំងមិនអស់ចិត្ត ដោយលទ្ធផល 1ទល់នឹង0។
ចំពោះកីឡាករល្អប្រចាំពានរង្វាន់នេះបានទៅលើ កីឡាករ គី រីណា របស់ខេត្តព្រៃវែង ចំណែកឯគ្រូបង្វឹក និងអ្នកចាំទីល្អ ក៏បានទៅលើខេត្តព្រៃវែង ហើយកីឡាករស៊ុតបញ្ចូលទីបានច្រើនជាងគេបានទៅលើកីឡាករខ្សែប្រយុទ្ធរបស់ខេត្តកែប៕