Real Madrid ត្រូវប្រកួតតទល់នឹងក្លិប Manchester City ក្នុងពានរង្វាន់ UEFA Champions League វគ្គ 16ក្រុមចុងក្រោយ ជើងទី2 ក្នុងថ្ងៃទី7 ខែសីហា ឆ្នាំ2020 សប្តាហ៍ក្រោយខាងមុខនេះហើយ។
តែអ្វីដែលគួរឱ្យព្រួយបារម្ភនោះគឺ កីឡាករ Mariano Diaz ខ្សែប្រយុទ្ធវ័យក្មេងនៅក្នុងក្លិបនេះ ត្រូវបានរកឃើញថា មាននផ្ទុកមេរោគកូវីដ-19 ដែលអាចនឹងធ្វើឱ្យអាក់ខានមិនបានធ្វើការប្រកួត ព្រោះអាចនឹងត្រូវដាក់កីឡាករដទៃទៀត ឱ្យនៅដាច់ដោយឡែករយៈពេល 14ថ្ងៃ។
ក្រោយពីតេស្ត ឃើញវិជ្ជមានវីរុសកូវីដ-19 កីឡាកររូបនេះត្រូវបានគ្រូបង្វឹកដកចេញពីក្រុមភ្លាមៗ ហើយអនុញ្ញាតឱ្យសម្រាកនៅដាច់ដោយឡែកនៅក្នុងផ្ទះរបស់គេតែឯង រយៈពេល 14ថ្ងៃ ដោយមិនឱ្យប៉ះពាល់ជាមួយនឹងនរណាម្នាក់ជាដាច់ខាត។ នេះបញ្ជាក់ថា កីឡាកររូបនេះនឹងអវត្តមាននៅក្នុងការប្រកួតដ៏ធំ នាពេលខាងមុខឆាប់ៗនេះយ៉ាងពិតប្រាកដ៕